សេអ៊ូល៖ យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះរំលងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យក្នុងបេសកកម្មជាក់ស្តែង មួយដើម្បីឃ្លាំមើលប្រទេស កូរ៉េខាងជើង ខណៈប្រទេសកុម្មុយនិស្តមួយនេះ បានបាញ់នូវមីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ក្នុងថ្ងៃតែមួយ ។ យន្ដហោះចារកម្ម EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើមេឃ នៅខាងលើប្រទេសកូរ៉េ ដែលមានកម្ពស់ ២៥,០០០ ហ្វីត ប៉ុន្ដែពេលវេលាពិតប្រាកដ នៃប្រតិបត្តិការ របស់វាមិនទាន់ច្បាស់នៅឡើយទេ ។...
ប៉េកាំអ៖ មេរោគរោគរាតត្បាត វីរុសឆ្លងកូវីដ-១៩ អាចជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុត នៃសុខភាពសាធារណៈ ចំពោះមនុស្សជាតិទាំងមូល ដែលមនុស្សភាគច្រើនមិនធ្លាប់មានពីមុនមក ដូចនេះពិភពលោកទាំងមូល ចាំបាច់ណាស់ត្រូវរួបរួមគ្នា ដេីម្បីយកឈ្នះជំងឺរាតត្បាត ដ៏អាក្រក់មួយនេះ។ កិច្ចប្រជុំកំពូលវិសាមញ្ញ នៃបណ្តាប្រទេស G20 ដែលទទួលបានជោគជ័យ កាលពីសប្តាហ៍មុន បានផ្តល់សញ្ញាវិជ្ជមានមួយ នៅពេលដែលមេដឹកនាំ ឈានដល់ការព្រមព្រៀងគ្នា ស្តីពីការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតជាសាមគ្គីភាព និងប្តេជ្ញាសហការ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ នៅកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លង កូវីដ-១៩ ព្រមទាំង ផ្អាកការនាំចេញ ស្រូវ-អង្ករ របស់កម្ពុជា ទៅក្រៅប្រទេស ជាពិសេស សមត្ថកិច្ចត្រូវបន្ដរឹបអូសយក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាង ច្បាប់ស្ដីពីការគ្រប់គ្រងដាក់ប្រទេស ក្នុងគ្រាមានអាសន្ន អាចចេញពិតប្រាកដ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈក្រុមអ្នកច្បាប់ កំពុងរៀបចំច្បាប់នេះផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើរជូនជនរួមជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា ច្បាប់ស្ដីពី ដើម្បីការគ្រប់គ្រងប្រទេស ក្នុងគ្រាមានអាសន្ន នឹងចេញពិតប្រាកដ...
ភ្នំពេញ ៖ អ្នកញៀនល្បែងជល់មាន់ចំនួន៣នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាបដល់ទីតាំង និងឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចដីឡូគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា អ្នកញៀនល្បែងជល់មាន់ដែលឃាត់បាននេះ...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថាទីប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង និងមន្ត្រីសន្តិសុខកំពូលដទៃទៀត បានរៀបចំខ្សែអាត់សំឡេង បន្ទាន់មួយ ដើម្បីពិភាក្សាពីការបាញ់ មីស៊ីលរបស់កូរ៉េខាងជើង ចំនួនពីរគ្រាប់ ដែលគេជឿថា ជាមីស៊ីលរយៈចម្ងាយខ្លី។ លោកជុង អ៊ីយយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិ ប្រធានាធិបតីបានធ្វើជាអធិបតី ក្នុងសម័យប្រជុំដែលបានធ្វើឡើង នៅម៉ោងប្រហែល ៧ ព្រឹកភ្លាមៗបន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចូលសមុទ្រខាងកើត ពីទីក្រុងឆ្នេរសមុទ្រវ៉ុនសាន...
វ៉ាស៊ីនតោន៖ ការអនុញ្ញាតឱ្យប្រើប្រាស់ ជាបន្ទាន់សម្រាប់ថ្នាំប្រឆាំង នឹងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទ ដោយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានចេញដោយ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអាទិត្យទី ២៩ ខែមីនា ក្រសួងសុខាភិបាល និងសេវាមនុស្សជាតិ របស់អាមេរិក បានផ្តល់ព័ត៌មានលម្អិត...
ភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានប្រកាសមូលនិធិដែល មានទឹកប្រាក់ ចំនួន ១,០០០,០០០ដុល្លារអាមេរិក ក្នុងការចូលរួមចំណែក ជួយទៅដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយ ការរាតត្បាត នៃវីរុសកូវីដ១៩។ ចំនួនទឹកប្រាក់នៃមូលនិធិនេះ គឺជាទឹកប្រាក់បន្ថែម ក្រៅអំពីចំនួនទឹកប្រាក់...
ក្ភ្នំពេញ៖ ក្រោមកិច្ចសហការកម្ពុជា ចិនតែមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ចំនួន១៤មុខ ដែលគិតជាថវិកាចំនួន ជិត៧០ម៉ឺនដុល្លា សហរដ្ឋអាមេរិក ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺCovid19 ។ នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា...