ព័ត៌មានជាតិ

នគរបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាប សង្វៀនមាន់ជល់ និងឃាត់ខ្លួនមនុស្ស៣នាក់

ភ្នំពេញ ៖ អ្នកញៀនល្បែងជល់មាន់ចំនួន៣នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាបដល់ទីតាំង និងឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចដីឡូគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា អ្នកញៀនល្បែងជល់មាន់ដែលឃាត់បាននេះ មាន ៖
១.ឈ្មោះ មក កេង អាយុ៣៩ឆ្នាំ មុខរបរបើករថយន្តស្នាក់នៅផ្ទះជួល ផ្លូវលំក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ (គ្មានសារធាតុញៀន)អ្នកលេង ។
២.ឈ្មោះ សៀក ផានី អាយុ៤១ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១(គ្មានសារធាតុញៀន)អ្នកលេង ។
៣.ឈ្មោះកែ ប៊ុនធៀន អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) អ្នកលេង ។

សំភារៈដែលសមត្ថកិច្ចដកហូតមានដូចជា៖ ១.មាន់៧ក្បាល/ ២.ជញ្ជីង១ / ៣.ស្កុតរំខ្នាយមាន់១០ដុំ/ ៤.ខ្នាយដែក២(១គូ) និងប្រាក់ដុល្លារ២០០ដុល្លារ ប្រាក់រៀល៤០ម៉ឺនរៀល៕

To Top