ប៉េកាំង៖ អាជ្ញាធរសុខាភិបាលប្រទេសចិន នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាចំនួនអ្នកជម្ងឺ ដែលបានសម្រាកព្យាបាល ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ នៅក្នុងទីក្រុងវូហាន ដែលជាទីក្រុងកណ្តាល ដែលរងការវាយប្រហារ ខ្លាំងជាងគេពីប្រទេសចិន បានធ្លាក់ចុះដល់សូន្យ ពោលគឺត្រូវបានអនុញ្ញាត ឲ្យចាកចេញពីមន្ទពេទ្យ។ នេះជាលើកទីមួយហើយ ដែលមិនមានករណីណាមួយ ត្រូវបានព្យាបាលនៅ តាមមន្ទីរពេទ្យនានា ក្នុងទីក្រុងចាប់តាំងពីមានការ រីករាលដាល នៃជំងឺនៅទីក្រុងវូហាន កាលពីចុងឆ្នាំមុន។...
ភ្នំពេញ ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល ឲ្យដឹងថា ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម អាចធ្វើការទស្សន៍ ទាយបានថា នឹងចប់នៅពេលណា តែជំងឺកូវីដ១៩នេះ មិនអាចធ្វើការទស្សន៍ ទាយដឹងចប់ នៅពេលណានោះទេ ព្រោះជំងឺនេះ ជាជំងឺមួយ ដែលមានលក្ខណៈកាចសាហាវ ខុសពីជំងឺផ្សេងៗទៀត ។ ក្នុងសន្និសីទសារព័ត៌មាន...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃច័ន្ទនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានរំពឹងថានឹងធ្លាក់ចុះ ២៥ ភាគរយនៅក្នុងខែមេសា ធៀបនឹងឆ្នាំមុន ខណៈដែលជំងឺរាតត្បាតថ្មី បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សកម្មភាពពាណិជ្ជកម្ម និងសាជីវកម្មសកល។ យោងតាមការស្ទង់មតិ របស់យ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុ របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថាការនាំចេញ ទៅក្រៅប្រទេស ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៣៦,៤...
សេអ៊ូល៖ រថភ្លើងដែលសន្មត់ថា ជាកម្មសិទ្ធិរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញ នៅស្ថានីយ៍មួយនៅទីក្រុងឆ្នេរសមុទ្រ ភាគខាងកើតនៃរដ្ឋកុម្មុយនិស្ត ចំពេលមានការសង្ស័យ អំពីសុខភាពមិនប្រក្រតីរបស់លោក។ យោងតាមគេហទំព័រតាមដាន 38North រូបភាពបង្ហាញថារថភ្លើងមួយ “ប្រហែលជារបស់លោកគីម ជុងអ៊ុន បានចតនៅស្ថានីយ៍រថភ្លើងដឹកអ្នកដំណើរ ដែលបម្រើការនៅបរិវេណវ៉ុនសាន របស់លោក ចាប់តាំងពីយ៉ាងហោចណាស់ ២១ ខែមេសា”...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន បញ្ជាក់ថា កម្លាំងននគរបាល ត្រៀមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ តទៅ នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ។ យោងតាមផែនការណ៍ដែល នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាព ពិភពលោក (WHO) បានរាយការណ៍ ស្ថានភាពប្រចាំថ្ងៃឲ្យដឹង កាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាង ណាមួយដែល អះអាងថា មនុស្សដែលជាពីជំងឺកូវីដ១៩ និងមានអង់ទីគ័រ អាចទប់ស្កាត់ការឆ្លងជំងឺឳកាសនិយម (ជំងឺឆ្លងទី២) បាននៅឡើយទេ ។ អង្គការសុខភាពពិភពលោក...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអង់គ្លេស បានរាយការណ៍កាលពីយប់ ថ្ងៃសៅរ៍ថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស នឹងវិលត្រឡប់ទៅបម្រើការងារ ជាធម្មតាវិញ នៅ Downing Street នៅថ្ងៃចន្ទ ដែលគិតទៅមាន រយៈពេលប្រហែល២សប្តាហ៍ ក្រោយពីគាត់ស្ថិត នៅក្នុងមន្ទីរពេទ្យ...
ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល ចំនួន១៣៤ បានរួមគ្នា ចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញថា បំណុល មីក្រូហិរញ្ញវត្ថុ គួរត្រូវបានព្យួរ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនម្ចាស់ទ្រព្យវិញ ក្នុងអំឡុងពេល កម្ពុជាកំពុងរីករាលដាល នៃជំងឺកូវីដ១៩។ សេចក្តីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា ការរងគ្រោះ របស់ ប្រជាពលរដ្ឋ កម្ពុជា...
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័ត ជាឯកច្ឆន្ទ លើច្បាប់ស្ដីពីការគ្រប់គ្រង ប្រទេសជាតិក្នុងភាពអាសន្ន បន្ទាប់បីបានប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ លើច្បាប់ មួយនេះ។ យោងតាមការចេញផ្សាយ របស់វិទ្យុបាយ័ន ។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំមួយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្តេច...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចបានចំនួន៥៩៧ ៥០៨ ហិកតា ស្មើនឹង ១៣០% នៃផែនការ ចំនួន៤៥៩៥៩៤ ហិកតា។ យោងតាមរបាយការណ៍ ស្ដីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់...