ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស កាលពីថ្ងៃពុធ ដោយសារងនូវអាកាសធាតុអាក្រក់ ដែលបានវាយប្រហារមកលើរដ្ឋ Oklahoma និងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ព្យុះសង្ឃរាមួយ បានបោកបក់មកលើតំបន់ Marshall នៅរដ្ឋ Oklahoma នៅវេលាម៉ោងប្រមាណ...
ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល ក៏ដូចជាក្នុងស្មារតីចូលរួម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជំរុញឲ្យបណ្ដាប្រទេសសមាជិកអាស៊ាន និងអាមេរិក រួមគ្នាទប់ស្កាត់ ជាពិសេសលុបបំបាត់ព័ត៌មាន ក្លេងក្លាយពាក់ព័ន្ធនឹងកូវីដ១៩ ដែលអាចនាំឲ្យមានការ ភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ ក្នុងស្ថានភាពដែលពិភពលោក កំពុងតែមានការព្រួយបារម្ភជាខ្លាំង ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩នោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជំនួយជាង ៣៥លានដុល្លារ ដើម្បីគាំទ្រចំពោះវិស័យសុខាភិបាល សាធារណៈរបស់អាស៊ាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី២៣ មេសាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានចូលរួមក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក...
កូឡាឡាំពួរ៖ បទបញ្ជាគ្រប់គ្រងចលនា របស់ប្រទេសម៉ាឡេស៊ី (MCO) ត្រូវបានពន្យាពេលម្តងទៀតដោយរយៈពេល ១៤ ថ្ងៃទៀត រហូតដល់ថ្ងៃទី ១២ ខែឧសភា ដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្រ្តី Muhyiddin Yassin កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ២៣ ខែមេសា) ។ យោងតាមសារព័ត៌មាន Channel News Asia...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ជាង៦០.០០០នាក់ ។ យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញថា រុស្ស៊ី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងរយៈ ពេល២៤ម៉ោង កន្លងមកនេះមានចំនួន៤.៧៧៤នាក់ ដែលនាំឲ្យតួលេខសរុបគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានចំនួន៦២.៧៧៣នាក់ ។ យោងតាមទិន្នន័យនៃការស្លាប់ដោយជំងឺកូវីដ១៩ សម្រាប់ប្រទេសរុស្ស៊ី...
មូស្គូ៖ នៅថ្ងៃអង្គារ ទី២១ ខែមេសានេះក្រសួង ការពារជាតិរុស្ស៊ីបានប្រកាសថាខ្លួន បានចេញបញ្ជាឲ្យកងទ័ព រាប់ពាន់នាក់ឱ្យនៅដាច់ដោយឡែក ពីគ្នារយៈពេលពីរសប្តាហ៍បន្ទាប់ពីការធ្វើសមយុទ្ធយោធា ដ៏ធំបំផុតមួយនៅទីក្រុងមូស្គូត្រូវបានលប់ចោល។ យោធាដែលត្រូវបានគេជឿជាក់ថា មានរហូតដល់ទៅដល់ ១៥០០០នាក់គឺបានត្រៀមខ្លួន ត្រូវបានដង្ហែរក្បួន យោធានៅថ្ងៃទី ៩ ខែឧសភាជាព្រឹត្តិការណ៍ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃជ័យជំនះក្នុង សង្គ្រាមលោកលើកទី ២ របស់សហភាពសូវៀត...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៧ យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៣,៣០៨ នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៨,៧៣២នាក់...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសក្រិច បានស្វាគមន៍ចំពោះការ បរិច្ចាគរបស់ប្រទេសចិន ដែលបានជួយទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ដែលជាប្រទេសមានជនភៀសខ្លួន និងជនអន្តោប្រវេសន៍កំពុងស្នាក់ អាស្រ័យរាប់ពាន់នាក់ ។ លោក Zhang Qiyue អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសក្រិច បានពាំនាំជំនួយដែលជាម៉ាស់ សម្រាប់វះកាត់ ចំនួន២០.០០០ប្រអប់...