BBC ៖ ប្រធានាធិបតីដូណាល់ត្រាំ បានអះអាងនូវ សិទ្ធិអំណាច “ពេញលេញ” ដើម្បីដកបម្រាមបិទប្រទេស ដោយលោកគ្រោង នឹងបើកប្រទេសឡើងវិញ ដើម្បីឱ្យពលរដ្ឋ អាចដំណើរការជីវភាពជាធម្មតា ប៉ុន្តែគម្រោងនេះផ្ទុយពីសិទ្ធិ របស់អភិបាលរដ្ឋ និងអ្នកសិក្សា រដ្ឋធម្មនុញ្ញផ្សេងទៀត និងក្នុងពេល ដែលសហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ២៣.៥២៩ នាក់...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ មានរោងចក្រនៅទូទាំងប្រទេស បានបន្តបើកដំណើរការធម្មតាក្នុងនោះ កម្មកររោងចក្រជាង ៩៥% មកធ្វើការធម្មតា។ លោក ហេង សួរ...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានបន្តព្យាបាល អ្នកជំងឺកូវីដ១៩ ឲ្យបានជាសះស្បើយបានចំនួន១៤នាក់បន្ថែមទៀតធ្វើឲ្យចំនួន អ្នកជាសះស្បើយសរុបកើនឡើងរហូតដល់ ៩១នាក់ ខណៈមិនមានករណីឆ្លងថ្មី បន្ថែមទៀតនោះទេ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា អ្នកព្យាបាលជាសះស្បើយទាំងនោះរួមមាន៖ បុរសជនជាតិបារាំង៣នាក់ អាយុ៦១ឆ្នាំនិងអាយុ៥៨ឆ្នាំ ស្រ្តីជនជាតិបារាំង៧នាក់ អាយុ៥៩ឆ្នាំ អាយុ៦៦ឆ្នាំ...
បរទេស៖ មន្ត្រីក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន កំពុងតែគ្រោងបើកឲ្យដំណើរការជាអន្លើឡើងវិញ នូវផ្នែកខ្លះនៃសេដ្ឋកិច្ច ដើម្បីជាថ្លៃចំណាយនៃបម្រាមមិនឲ្យធ្វើដំណើរ ទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា នៅទូទាំងតំបន់។ មន្ត្រីឥណ្ឌាបាននិយាយថា ចំនួនករណីមេរោគកូរ៉ូណានៅក្នុងប្រទេស បានកើនឡើងដល់៩.១៥២ករណីនៅថ្ងៃចន្ទនេះ រួមទាំងមានករណីស្លាប់ចំនួន៣០៨ករណី ដែលជាការកើនឡើងយ៉ាងលឿនពីចំនួនតិចជាង១.០០០ករណី កាលពីពីរសប្ដាហ៍កន្លងទៅ ប៉ុន្តែប្រទេសមានប្រជាជន១.៣ពាន់លាននេះ កំពុងតែស្ថិតនៅក្រោមការដាក់បម្រាមមិនឲ្យធ្វើដំណើររយៈពេល២១ថ្ងៃ។ យោងតាមសេចក្តីជូន ដំណើររបស់រដ្ឋាភិបាលមួយ បានឲ្យដឹងថា...
បរទេស៖ អង្គការ OPEC និងសម្ពន្ធមិត្តដឹកនាំ ដោយប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យថ្មីៗនេះ បានព្រមព្រៀងគ្នាលើការកាត់បន្ថយទិន្នផលប្រេង ដើម្បីគាំទ្រដល់តម្លៃប្រេង ស្របពេលមានការរាតត្បាតដោយវីរុសកូរ៉ូណា នៅក្នុងសេចក្តីលម្អិតមិនធ្លាប់មានពីមុនជាមួយប្រទេស នាំចេញប្រេងនានា ដែលរួមបញ្ចូលទាំងសហរដ្ឋអាមេរិកផង អាចនឹងទប់ស្កាត់ការផ្គត់ផ្គង់ ប្រេងពិភពលោក ចំនួន២០ភាគរយ។ វិធានការទប់ស្កាត់ការ ឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នាពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការប្រេង និងធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ បង្កការរាំងស្ទះដល់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា គ្មានអ្នកស្លាប់ដោយសារ ជំងឺគ្រុនចាញ់ទេ ប៉ុន្ដែភាគីពាក់ព័ន្ធមិនត្រូវភ្លេចខ្លួន ពីព្រោះជំងឺនេះនៅតែជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា បើមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ ឲ្យអស់ពីក្នុងខ្លួន មូសដែកគោញីនៅបន្ដមានវត្តមាន ពីសហគមន៍មួយ ទៅសហគមន៍មួយ ដដែល។ បើតាមរបាយការណ៍របស់កម្មវិធី ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្ពុជា បានបង្ហាញថា កម្ពុជាលែងមានករណីស្លាប់ដោយសារ...