NUR-SULTAN៖ ក្រុមគ្រូពេទ្យចិនមួយក្រុម បានធ្វើដំណើរទៅដល់រដ្ឋធានី Nur-Sultan នៃប្រទេសកាហ្សាក់ស្ថាន ហើយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តរបស់នេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ ។ យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមគ្រូពេទ្យដែលមានសមាជិក ១០ នាក់ បាននាំយកជំនួយផ្នែកវេជ្ជសាស្រ្តរួម មានម៉ាស៊ីនដកដង្ហើមចំនួន...
ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ តំបន់ឆ្នេរមាសឆ្នេរប្រាក់ បរិច្ចាគម៉ាស់ ៥ម៉ឺនសន្លឹក ជូនបញ្ជាការដ្ឋានកងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ការពារការ វិនិយោគនិងការអភិវឌ្ឍន៍របស់ សហគ្រាសចិននៅប្រទេសកម្ពុជា ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០ សម្តេចតេជោ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ នៅរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០ បានបន្តចុះពិនិត្យកម្លាំងឈរជើងតាមគោលដៅ ព្រំប្រទល់រវាងខេត្តនិងខេត្ត ដើម្បី អនុវត្ត...
បរទេស ៖ មន្ត្រីត្រួតពិនិត្យ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ ត្រូវបានគេចេញសេចក្តីព្រមាន ដ៏កម្រមួយ មិនឲ្យប្រព្រឹត្តទង្វើមិនល្អ ចំពោះអ្នកនៅក្រោមបង្គាប់ ស្របពេលមានការផ្ទុះឆ្លងវីរុសថ្មី គឺមេរោគកូរ៉ូណា នៅលើពិភពលោក ។ ទីភ្នាក់ងារសារព័ត៌មាន គណបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មន្ត្រីកូរ៉េខាងជើង ដែលទទួលខុសត្រូវដឹកនាំការងាររបស់អ្នកដទៃទៀត គឺត្រូវគិតគូដល់តម្រូវការចំាបាច់...
បរទេស ៖ អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសជប៉ុនប្រហែលជាចាំបាច់ ត្រូវតែបង្កើនវិធានការរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាមេរោគកូវីដ១៩ ក្រោយពីមានករណីឆ្លងវីរុសថ្មី ត្រូវបានគេរកឃើញ នៅក្នុងផ្នែកខ្លះនៃប្រទេស ដែលមិនមានពាក់ព័ន្ធ កន្លែងផ្ទុះឆ្លងមេរោគនោះ។ លោក Michael Ryan ជាប្រធាននៃកម្មវិធីភាពអាសន្ន នៃសុខភាពរបស់អង្គការសុខភាពពិភពលោក បាននិយាយប្រាប់សន្និសីទកាសែតថា “ប្រទេសជប៉ុន បានឃើញមានករណីកូវីដ១៩ នៅក្នុងខេត្តចំនួន៣ រួមមានទាំងទីក្រុងតូក្យូផង...
បរទេស៖ ក្រសួងកងកម្លាំង ប្រដាប់អាវុធបារាំង បាននិយាយនៅថ្ងៃសុក្រនេះថា សមាជិកចំនួន៥០នាក់ នៅលើនាវាផ្ទុកយន្តហោះតែមួយគត់របស់ប្រទេសបារាំង គឺនាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូវបានគេធ្វើតេស្តឃើញវិជ្ជមាន សម្រាប់មេរោគកូរ៉ូណា ហើយផ្នែកមួយចំនួនរបស់នាវា ត្រូវបានដាក់បម្រាមមិនឲ្យធ្វើដំណើរ ។ សេចក្តីថ្លែងការណ៍មួយ របស់ក្រសួងបារាំងនេះ បាននិយាយប្រាប់ថា នាយនាវិកចំនួន៣នាក់ នាពេលថ្មីៗនេះ ត្រូវបានជម្លៀសចេញ តាមផ្លូវអាកាស...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានប្រកាស ទទួល គណបក្សខ្មែរស្រឡាញ់ជាតិ (គ.ខ.ស.ជ) ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល តាំងនៅផ្ទះលេខ១៧ B១០ ផ្លូវលំ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញក្រោយពីបានចុះបញ្ជីនៅក្រសួង។ យោងតាមប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយរបស់ ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយសម្តេច ស ខេង ជារដ្ឋមន្រ្តី កាលពីថ្ងៃទី១០...
ភ្នំពេញ៖បន្ទាប់ពីសង្កេតឃើញ តម្លៃផ្លែស្វាយធ្លាក់ថ្លៃយ៉ាងខ្លាំងដោយកតា្តមួយចំនួន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាឲ្យមន្ទីរកសិកម្មទូទាំងរាជធានី-ខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិ-ឧស្សាហកម្មជំរុញឲ្យកសិករ ចងក្រងជាក្រុមផលិត និងសហគមន៍ ចុះបញ្ជីត្រឹមត្រូវ ក្នុងការ ងាយស្រួល រៀបចំផែនការផលិតកម្មស្វាយ ជា លក្ខណៈប្រមូលផ្ដុំ ឲ្យស្របតាមស្ដង់ដារនិងផ្សារភ្ជាប់ តាមរយៈការចុះកិច្ចសន្យាទិញ-លក់ រក្សាបាននូវតម្លៃ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងកសិកម្មស្ដីពី វិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះថ្លៃផលិតផលផ្លែស្វាយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០បានបញ្ជាក់ថា...
ភ្នំពេញ៖ ក្នុងឱកាសឆ្លងឆ្នាំចាស់(ឆ្នាំកុរ ព.ស.២៥៦៣) ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(ឆ្នាំជូត ព.ស.២៥៦៤)នេះលោក កឹម សុខាបានផ្ញើសារជូនពរដល់ប្រជាពលខ្មែរទាំងនៅក្នុង និងក្រៅប្រទេស ឲ្យឆ្លងផុតពីជំងឺកូវីដ១៩។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នៅទូទាំងពិភពលោកបាននឹងកំពុងជួបប្រទះនូវគ្រោះកាចដោយជំងឺកូវីដ១៩ COVID-19 ធ្វើឲ្យទាំងអស់គ្នាមានការព្រួយបារម្ម មិនបានជួបជុំគ្នាច្រើន សប្បាយរីករាយដូចឆ្នាំមុនៗ។ លោកថា “ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមឲ្យបងប្អូនអត់ធ្មត់...