បរទេស៖ មន្ត្រីនាំពាក្យឲ្យយោធាអ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ទង្វើប្រកបដោយភាពគឃ្លើន ណាមួយ ធ្វើឡើង ដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស នឹងត្រូវជួបគ្នាជាមួយការ វាយបកដ៏ខ្លាំងក្លាវិញ។ នាយឧត្តមសេនីយ៍ លោក Abolfazi Shekarchi បានមានប្រសាសន៍ថា ភាពគឃ្លើនបែបនោះដែលអាមេរិកធ្វើឡើង នៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ នឹងបង្កឲ្យមានការឆ្លើយតបវិញភ្លាមៗ ។ ប្រធានាធិបតីសហរដ្ឋអាមេរិក...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រទី១ ខែឧសភានេះ បានឲ្យដឹងថា ប៉ូលីសរបស់ប្រទេសអូស្ត្រាលី បានសម្រេចចិត្ត បាញ់សម្លាប់បុរសម្នាក់ ដែលបានធ្វើសកម្មភាព ចាក់ឲ្យរបួសមនុស្ស ជាច្រើននាក់ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងតំបន់Pilbara។ ប្រភពដដែលបានសរសេរទៀតថា មនុស្សប្រមាណជា៥នាក់ បានទទួលរងរបួស ដោយសារបុរសម្នាក់នោះ និងក្នុងនោះមាន២នាក់ទទួលរងរបួសធ្ងន់ ។ អ្នកដែលបានឃើញហេតុការណ៍ ផ្ទាល់បាននិយាយថា...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារ បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល កម្ពុជា សម្ដេច តេជោ ហ៊ុន សែន នឹងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចនឿយហត់ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យរួចផុតពីគ្រោះភ័យនៃមេរោគ កូវីដ- ១៩...
ភ្នំពេញ ៖ ស្នងការការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបង្ហាញលទ្ធផល នៃការត្រួតពិនិត្យជាតិស្រវឹង នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម ៖ ១. ពិន័យអ្នកបើកបរ យានយន្ត ដែលមានជាតិស្រវឹង ចាប់ពី ០,២៥ ដល់០,៣៩ ចំនួន = ០៦ នាក់...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសស៊ីរី បាននិយាយនៅថ្ងៃសុក្រនេះថា ឧទ្ធម្ភាគចក្រអ៊ីស្រាអែល បានបាញ់គ្រាប់រ៉ុកកែត ជាច្រើនគ្រាប់ ចេញពីតំបន់ Golan Heights ដែលអ៊ីស្រាអែលគ្រប់គ្រង់ ទៅលើគោលដៅ នៅខាងក្នុងប្រទេសស៊ីរីភាគខាងត្បូង។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ប៉ុស្តិ៍កងជីវពលជាច្រើនកន្លែង នៅជិតខេត្ត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសាបានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីងនៅថ្ងៃនេះ បានប្រកាសថា ខ្លួនបានខាតបង់ប្រាក់ រហូតទៅដល់ ៦៤១លានដុល្លារ នៅក្នុងត្រីមាសទី១នេះហើយ កំពុងត្រៀមផែនការកាត់បន្ថយ កម្លាំងពលកម្មនិងផលិតកម្មផលិត យន្តហោះរបស់ខ្លួនផងដែរ។ ក្នុងនោះផងដែរក្រុមហ៊ុន ក៏បានប្រកាសនឹងបញ្ចប់ដំណើរការ ផលិតយន្តហោះ 737 Maxផងដែរ។ ក្រុមហ៊ុនក៏បានប្រកាសផងដែរពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទី១ ជាមួយនឹងប្រាក់ចំណូលដែលមាន ១៦,៩...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៤,៣ ភាគរយក្នុងខែមេសា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារគ្រោះថ្នាក់នៃជំងឺរាតត្បាត និងការធ្លាក់ចុះតម្លៃប្រេង ហើយបានជួបនឹង ឱនភាពពាណិជ្ជកម្មប្រចាំខែដំបូង ចាប់ពីឆ្នាំ២០១២ ។ ការនាំចេញទៅក្រៅប្រទេស បានឈានដល់ ៣៦,៩ ពាន់លានដុល្លារកាលពីខែមុនធៀបនឹង ៤៨,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ស្របពេលនឹងការបង្កេីនអនាម័យ សុខភាពអាយុជីវិត ប្រជាពលរដ្ឋ តរូវតែចូលរួមគោរព ច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងរាល់ថ្ងៃ ហើយស្លាប់ច្រេីនជាងជំងឺឆ្លងកូវីវីដ-១៩ ទៅទៀត។ សម្ដេចតេជោបានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ថា ប្រជាពលរដ្ឋ...
បរទេស៖ នៅថ្ងៃសុក្រ ទី១ ខែឧសភា មហាសេដ្ឋីដែលជាស្ថាបនិក របស់ក្រុមហ៊ុន Microsoft លោក Bill Gate បានសរសេរនៅក្នុង blog របស់លោកថា បច្ចុប្បន្នលោកមាន បេក្ខភាពជោគជ័យពី ៨ ទៅ១០ ហើយសម្រាប់ការផលិត វ៉ាក់សាំងការពារវិរុសកូរ៉ូណា។ លោក Bill Gate...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែបញ្ជូនប៉ូលីសម្ងាត់ ឲ្យតាមដានបង្ក្រាបមនុស្សនៅក្នុងប្រទេស ដែលកំពុងតែផ្សព្វផ្សាយ ពាក្យចចាមអារាម ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ដោយផ្អែកលើកិច្ចសន្ទនាគ្នា ជាមួយប្រភពនៅក្នុងប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មានជប៉ុន Asia Press’ Korean បានរាយការណ៍នៅពេលថ្មីៗនេះថា ចំនួនប្រជាជនកូរ៉េខាងជើង ដែលជឿថា លោក...