ប៉ារីស៖ការអះអាងមិនពិតប្រាកដ ដែលផ្តោតលើគោលដៅរបស់មហាសេដ្ឋី Bill Gates កំពុងទទួលបានការចាប់អារម្មណ៍ តាមអ៊ីនធើណេតចាប់តាំងពីការចាប់ផ្តើមនៃការឆ្លងវីរុសនេះ ដោយក្រុមអ្នកជំនាញបាន ព្រមានថា ពួកគេអាចរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់វីរុស នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ រូបថត និងអត្ថបទព័ត៌មានប្រឌិតដែលបង្កើតឡើង ដោយអ្នកទ្រឹស្តីមិនពិតបានចែករម្លែករាប់ពាន់ដងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីផ្ញើសារដែលមានភាសាផ្សេងៗគ្នាដូចជាបានចោទប្រកាន់ស្ថាបនិកក្រុមហ៊ុន Microsoft ថា បានបង្កើតការផ្ទុះឡើងនេះ។ លោក Gates បានសន្យាផ្តល់ប្រាក់ចំនួន ២៥០...
បរទេស៖ភាគីនានានៅក្នុងសង្គ្រាមស៊ីវិលស៊ីរី នាពេលថ្មីៗនេះ បានព្រមព្រៀងធ្វើការផ្សះផ្សាគ្នានៅក្នុងទីក្រុងហ្សឺណែវ សម្រាប់កិច្ចចរចាស្តីពីរដ្ឋធម្មនុញ្ញ ហើយវាអាចផ្តល់នូវសង្វៀនសម្រាប់ការផ្សះផ្សាពីភាពមិនទុកចិត្តគ្នាដ៏ខ្លាំងក្លា នេះបើតាមសម្តីរបស់ប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក Geir Pedersen បាននិយាយនៅថ្ងៃអង្គារនេះ។ ដោយពោលសម្តៅដល់រដ្ឋាភិបាលនិងពួកប្រឆាំងនោះ លោក Pedersen តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “នៅពេលដែលស្ថានភាពជម្ងឺឆ្លងធូរស្រាលនោះ ពួកគេនឹងព្រមព្រៀងមកកាន់ទីក្រុងហ្សឺណែវ និងពួកគេបានព្រមព្រៀងស្តីពីរបៀបវារៈសម្រាប់កិច្ចប្រជុំនាពេលអនាគត”។ គួរបញ្ជាក់ថា លោក pandemic គឺជាប្រេសិតរបស់អង្គការសហប្រជាជាតិទី៤...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ នេះ អមដំណើរ ដោយអភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការសាងសង់ ផ្លូវបេតុងមួយខ្សែ មានប្រវែង១៧០០ ម៉ែត្រ ជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។...
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បង្ហាញអារម្មណ៍ក្រោយបញ្ចប់ជំនួបជាមួយលោក កឹម សុខា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា ជំនួបបានពិភាក្សាគ្នាយ៉ាងល្អអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរ។ បើតាមរយៈផេកទូតអាមេរិកថ្ងៃ២០ ឧសភា លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “វាជាការពិភាក្សាគ្នាដ៏ល្អ ស្តីពីមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក នីតិ...
បរទេស ៖ នៅថ្ងៃអង្គារទី១៩ ខែឧសភានេះ តុលាការប្រឆាំងអំពើពុករលួយ ពិសេសរបស់ប្រទេស អ៊ីរ៉ង់ បានប្រកាសកាត់ទោស ប្រហារជីវិតប្តីប្រពន្ធមួយគូ ពីបទលាងលុយកខ្វក់ ការចោទប្រកាន់ផ្សេងទៀត ជាច្រើនផងដែរ។ ប្តីប្រពន្ធដែលមាន លោក Najva Lasheidaei និង នាង Vahid Behzadi ត្រូវបានគេអះអាងថា បានរត់ពន្ធលុយកខ្វក់...
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញថា ថ្ងៃទី២០ ខែឧសភា នេះ ជាថ្ងៃទិវាជាតិ នៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជា គ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ ប៉ុល ពត (១៧...
ភ្នំពេញ៖ មានការចោទសួរជាច្រើន អំពីទំនាក់ទំនងរវាងកម្ពុជា ចិន ដែលចាក់ឫសគល់កាន់តែជ្រៅ ក្នុងថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋទាំងពីរ ថាតើអាចនឹងមានប្រេះស្រាំដែររឺទេ នៅពេលជំងឺរាតត្បាតកូវីដ១៩ បាននិងកំពុងវាយលុកបណ្តា ប្រទេសនានា នៅទ្វីបទាំង៥ជុំវិញពិភពលោក និងសូម្បីតែកម្ពុជា ក៏មានអ្នកឆ្លងសរុប១២២ករណី និងបន្ទាប់មកក៏បានព្យាបាលជាសះស្បើយ១០០ភាគរយហើយដែរ។ និងមានការចោទប្រកាន់ ពីដឹកនាំបរទេសមួយចំនួនថា កូវីដ១៩នេះ មានប្រភពចេញមកពីចិន ហើយចិន ជាអ្នកបង្កើត។ លោក...
បរទេស ៖ The Daily Mail ចេញផ្សយ នៅថ្ងៃអង្គារទី១៩ ខែឧសភានេះ បានសរសេរថា គ្រូបង្រៀន ជាច្រើននៅក្នុងប្រទេសបារាំង ត្រូវបានកោះហៅ ឲ្យត្រឡប់មកសាលារៀន ដើម្បីត្រៀម ទទួលស្វាគមន៍ កូនសិស្សប្រមាណជា១,៤លាននាក់ ឡើងវិញ បន្ទាប់ពីការបិទទ្វាអស់ រយៈពេលជាង២ខែ មកហើយនោះ។ រដ្ឋមន្ត្រីទទួល បន្ទុកកិច្ចការងារនេះ...
វ៉ាស៊ិនតោន៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១៩ខែឧសភានេះបានឲ្យដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានធ្វើការគំរាមសាជាថ្មី នឹងកាត់ផ្តាច់ថវិកាជាតិទៅឲ្យអង្គការសុខភាពពិភពលោក WHO ប្រសិនបើស្ថាប័ននេះ មិនប្តេជ្ញាចិត្តចំពោះ ការកែលម្អឲ្យបានខ្លាំងក្នុងរយៈពេល ៣០ថ្ងៃខាងមុខទេនោះ។ នៅក្នុងលិខិតមួយដែលបានផ្ញើទៅលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកនិងច្បាប់ចម្លង ដែលត្រូវបានបង្ហោះដោយលោកត្រាំ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីរូបនេះបានបន្ថែម ថាលោកអាចព្រមទាំងនឹងចាប់ផ្តើមធ្វើការពិចារណាឡើងវិញអំពីសមាជិក ភាពរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការនេះទៀតផង។...