រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ថា យោងតាមសេចក្តីប្រកាស ចុងក្រោយដោយនាយកដ្ឋានការពារ ជនស៊ីវិលរបស់ប្រទេសអ៊ីតាលីបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ អ៊ីតាលី មានអ្នកឆ្លងជំងឺកូវីដ១៩ថយចុះ ខណៈដែលអ្នកស្លាប់ បានកើនឡើងលើសពី៣០.០០០នាក់ ។ សរុបអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសបានថយចុះ ១.៦៦៣នាក់ ឲ្យតួលេខអ្នកឆ្លងជំងឺមានចំនួន៨៧.៩៦១នាក់ ធៀបនឹងថ្ងៃព្រហស្បតិ៍ សរុបអ្នកឆ្លងជំងឺមានចំនួន៨៩.២៤នាក់ ។ ក្នុងចំណោមអ្នករកឃើញ...
វ៉ាស៊ីនតោន៖ អត្រាគ្មានការងារធ្វើនៅ សហរដ្ឋអាមេរិកកើនឡើង ៣ ដងដល់ ១៤,៧ ភាគរយក្នុងខែមេសា ពីខែមុនដែលជាអត្រាខ្ពស់បំផុត ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចដោយសារតែសកម្មភាពសេដ្ឋកិច្ច ត្រូវបានបង្ខំឱ្យបញ្ឈប់នៅចំពេល ដែលមានជំងឺរាតត្បាតរាលដាល។ សេដ្ឋកិច្ចសហរដ្ឋអាមេរិក ក៏បានបាត់បង់ការងារគ្មានការងារធ្វើចំនួន ២០.៥ លាននាក់នៅក្នុងខែមេសា បន្ទាប់ពីបញ្ចប់វិបត្ដិអត់ការងារធ្វើ ក្នុងរយៈពេលមួយទសវត្សនៅក្នុងខែមីនា នៅពេលដែលការផ្ទុះឡើងនៃវីរុស បានចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេស។ តួលេខខែមេសា ប្រសើរជាងការព្រមព្រៀងទីផ្សារ នៃការបាត់បង់ការងារ...
បរទេស៖ នាយកឧស្សាហកម្មការពារជាតិតួកគី លោក Ismail Demir បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី នៅតែធ្វើការផលិតនិងបញ្ជូនឲ្យនូវបំណែកសម្រាប់យន្តហោះចម្បាំងបំបាំងកាយអាមេរិក F-35 បើទោះជាត្រូវបានគេព្យួរពីកម្មវិធីយន្តហោះនោះ រយៈពេលជិតមួយឆ្នាំហើយ ជុំវិញការទិញយកប្រព័ន្ធការពារដែនអាកាសប្រឆាំងយន្តហោះពីរុស្ស៊ីក៏ដោយ។ លោក Ismail Demir តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “មានការយល់ឃើញនៅសហរដ្ឋអាមេរិកថា គ្មានអ្វីនឹងត្រូវទិញពីប្រទេសតួកគី សម្រាប់យន្តហោះ F-35 នោះទេ...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មាន ក្នុងបណ្តាណសង្គម ដែលបានសរសេរថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យ ឯកសារយានយន្ត និងប្រកាសលើកពេលផាកពិន័យឡានម៉ូតូដែលគ្មានបណ្ណបើកបរ។ យោងតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៩ ខែឧសភាឆ្នាំ២០២០ បានឲ្យដឹងថា ព័ត៌មាននេះ គឺជាព័ត៌មានមិនពិត និងបំភ្លើស ដែលបានយកព័ត៌មានចាស់យកមកផ្សព្វផ្សាយ ពាក់ព័ន្ធនឹងនគរបាលចរាចរណ៍ នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត ដែលព័ត៌មាននេះ តាំងពីខែមករា...
តូក្យូ៖ ឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា នាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន ២ គ្រឿង បានចូលទៅជិត និងដេញទូកនេសាទជប៉ុន នៅក្នុងដែនទឹករបស់ជប៉ុន នៅជុំវិញកោះសេនកាគូ នៅសមុទ្រចិនខាងកើត។ ឆ្មាំឆ្នេរសមុទ្រជប៉ុន បានបញ្ជាឱ្យនាវាចិន ចាកចេញពីដែនទឹក និងបានដាក់ពង្រាយនាវាល្បាត ដើម្បីការពារទូកនេសាទ ដែលមាននាវិក ៣ នាក់មិនសប្បាយចិត្ត ក្នុងឧប្បត្តិហេតុកាលពីថ្ងៃសុក្រ។ នាវាឆ្មាំឆ្នេរសមុទ្រចិន សរុបចំនួន...
យូអិន៖ ទីភ្នាក់ងារជំនួយយូអិន បានឲ្យដឹងថាអង្គការសហប្រជាជាតិ ត្រូវការថវិកាចំនួន ១៤៦,៧ លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសកូរ៉េខាងជើង រួមទាំងជំនួយក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសថ្មីនេះផងដែរ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ទឹកប្រាក់ចំនួន ៣៩,៧ លានដុល្លារ ត្រូវការដើម្បី ជួយដោះស្រាយជំងឺនេះ នៅកូរ៉េខាងជើងនៅឆ្នាំនេះ ខណៈដែលទឹកប្រាក់ចំនួន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធី ការពារ គម្រោងស្រាវជ្រាវ បឋមថ្នាក់បណ្ឌិត ដែលមានបេក្ខជន ចំនួន៣រូប រួមមាន ៖ ទី១-និស្សិតបណ្ឌិត ថន វិសាល ,ទី២-និស្សិតបណ្ឌិត ជួន កក្កដា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមលើភារកិច្ច ចុះមូលដ្ឋានខេត្តព្រៃវែង...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅអង់គ្លេស កើនឡើង ដល់ជាង៣១.០០០នាក់ ។ យោងតាមការលើកឡើង របស់លោក George Eustice រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកាលពីថ្ងៃសុក្រថា មានអ្នកជំងឺបន្ថែមទៀត ចំនួន៦២៦នាក់ ដែលបានស្លាប់ដោយជំងឺកូវីដ១៩ នៅអង់គ្លេស នាំឲ្យតួលេខសរុបនៃអ្នកស្លាប់ដោយ...