ព័ត៌មានអន្តរជាតិ

នាវាចិន ២ គ្រឿង ដេញតាមទូកនេសាទជប៉ុន នៅក្បែរកោះសេនកាគូ កំពុងមានជម្លោះ

តូក្យូ៖ ឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា នាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន ២ គ្រឿង បានចូលទៅជិត និងដេញទូកនេសាទជប៉ុន នៅក្នុងដែនទឹករបស់ជប៉ុន នៅជុំវិញកោះសេនកាគូ នៅសមុទ្រចិនខាងកើត។

ឆ្មាំឆ្នេរសមុទ្រជប៉ុន បានបញ្ជាឱ្យនាវាចិន ចាកចេញពីដែនទឹក និងបានដាក់ពង្រាយនាវាល្បាត ដើម្បីការពារទូកនេសាទ ដែលមាននាវិក ៣ នាក់មិនសប្បាយចិត្ត ក្នុងឧប្បត្តិហេតុកាលពីថ្ងៃសុក្រ។

នាវាឆ្មាំឆ្នេរសមុទ្រចិន សរុបចំនួន ៤ គ្រឿង បានស្ថិតនៅក្នុងដែនទឹក របស់ជប៉ុន នៅជុំវិញប្រជុំកោះតូចៗ ដែលគ្រប់គ្រងដោយជប៉ុន ដែលបានទាមទារ ដោយប្រទេសចិន អស់រយៈពេលប្រហែល ២ ម៉ោងចាប់ពីម៉ោង ៤ រសៀល៕ ដោយ៖ ឈូក បូរ៉ា

To Top