វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង លោក Harry Harris បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកគាំទ្រការតវ៉ាដោយសន្តិវិធី ប្រឆាំងនឹងការរើសអើងជាតិសាសន៍ នៅសហរដ្ឋអាមេរិក ប៉ុន្តែប្រឆាំងនឹងអ្នក ដែលថ្កោលទោស ប្រទេសរបស់លោក។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោក ហារីស បានបង្ហោះសារ នៅលើបណ្ដាញសង្គមរបស់លោក នូវរូបថតរបស់ក្រុមបាតុករកូរ៉េមួយក្រុម...
សិង្ហបុរី៖ ប្រជាជនសិង្ហបុរី ដែលមានប្រាក់ចំណូលទាប ដែលមានអាយុលើសពី ៤៩ ឆ្នាំ និងមានកូនយ៉ាងតិចម្នាក់ ដែលមានអាយុ ២០ ឆ្នាំនិងក្រោមនេះ នៅក្នុងប្រទេសសិង្ហបុរី នឹងទទួលបានប្រាក់ចំនួន ១.០០០ ដុល្លារនៅខែមិថុនា ដើម្បីជួយពួកគេក្នុងការចំណាយ ក្នុងការរស់នៅក្រោមគ្រោងការណ៍ ដែលបានប្រកាសពេលមុន ដោយរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន The Straits Times...
ភ្នំពេញ ៖ អគារស្នាក់ការ គណបក្សប្រជាជនកម្ពុជាថ្មី មានរចនាបទ៣រួមបញ្ជូលគ្នា ,ទី១-រចនា បថប្រាសាទអង្គរវត្ត ,ទី២-រចនាបថបន្ទាយស្រី និងទី៣-រចនាបថកណ្ដាល ដែលរួមបញ្ចូលគ្នាហៅថា «រចនាបថរួមសម័យ»។ អគារគណបក្ស ប្រជាជនកម្ពុជាថ្មី ដ៏ធំស្កឹមស្កៃនេះ ត្រូវបានសាងសង់ឡើងរំលេច ដោយក្បូរក្បាច់រចនាបថខ្មែរ ដ៏ល្អវិចិត្រ និងមានសោភ័ណភាពល្អប្រណិតទាក់ទាញ ចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសាធារណជន ដែលស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុង...
បរទេស ៖ មន្ត្រីសហភាពអឺរ៉ុប បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានមួយថា សហភាពអឺរ៉ុប កំពុងតែត្រៀមរៀបចំប្រើប្រាស់ មូលនិធិអាសន្ន ២,៧ពាន់លានដុល្លារ ដើម្បីធ្វើការទិញយកថ្នាំវ៉ាក់សាំង ប្រឆាំងមេរោគកូរ៉ូណា តាមការសន្យា។ ការប្រើប្រាស់មូលនិធិនេះ ត្រូវបានលើកយកមកពិភាក្សាគ្នា ក្នុងកិច្ចប្រជុំឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងហូឡង់បាននិយាយថា ពួកគេកំពុងតែបង្កើនល្បឿនចរចាគ្នា...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា នៅថ្ងៃពុធទី ៣ ខែមិថុនា បានសាទរចំពោះការតវ៉ាយ៉ាងជ្រាលជ្រៅ របស់ជនជាតិអាមេរិក ដែលទាមទារយុត្តិធម៌ពូជសាសន៍ ហើយបាននិយាយថា ការធ្វើបាតុកម្មកាល ពីសប្តាហ៍មុន លើការសម្លាប់បុរសស្បែកខ្មៅម្នាក់នៅក្នុងការឃុំឃាំងរបស់ប៉ូលីស អាចបង្កឱ្យមានកំណែទម្រង់ទូទាំងប្រទេស។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៤ខែមិថុនាបានឲ្យដឹងថានាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលីលោក Scott Morrison បានធ្វើការអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ទាំងអស់ដែលបានចូលរួមជាមួយនឹងចលនា Black Lives Matter កុំព្យាយាមធ្វើឲ្យមានភាពតានតឹង បែបការរើសអើងពូជសាសន៍ ដូចទៅនឹងស្ថានភាពនៅអាមេរិកបច្ចុប្បន្ន។ ប្រជាជនអូស្រ្តាលីរាប់ពាន់នាក់ បានដើរក្បួននៅតាមទីក្រុង នានារបស់អូស្ត្រាលីដើម្បីប្រឆាំងនឹងការស្លាប់ របស់ជនជាតិដើម Aboriginal នាពេលកន្លងមកនិងក៏ដូចជាការរំលោភបំពាន យ៉ាងទូលំទូលាយលើជនជាតិដើមអូស្ត្រាលី។ សេចក្តិអំពាវនាវរបស់លោក Morrison...
ស្វាយរៀង ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅផ្សារជីភូ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែងរកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ ។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសប្រេស៊ីល បានប្រកាសអនុញ្ញាតិ ឲ្យមានការធ្វើតេស្តវ៉ាក់សាំង ដែលត្រូវបានផលិត ដោយសកលវិទ្យាល័យOxford នៃចក្រភពអង់គ្លេស។ ទីភ្នាក់ងារឃ្លាំមើលសុខភាពជាតិ ឬហៅកាត់ថា Anvisa បាននិយាយថា វ៉ាក់សាំងនេះ គឺជាវិធីតែមួយគត់ ដើម្បីត្រួសត្រាយផ្លូវ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសហើយប្រេស៊ីល នឹងក្លាយជាប្រទេសដំបូង នៅខាងក្រៅចក្រភពអង់គ្លេស...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ប្រធានាធិបតីឥណ្ឌូនេស៊ីលោកJoko Widodo បានបញ្ជាអំពាវនាវ ឲ្យភាគីដែលពាក់ព័ន្ធនឹងការធ្វើ ការតេស្តកូវីដ១៩ ក្នុងការបង្កើនល្បឿន ឲ្យបានទ្វេរដង និងតាមដានប្រជាជន ដែលឆ្លងជំងឺនេះឲ្យបានម៉ត់ចត់ ក្នុងពេលដែលប្រទេសនេះ កំពុងត្រៀមរៀបចំសេណារីយ៉ូ ត្រឡប់មករកភាពប្រក្រតីសាជាថ្មី។ លោកប្រធានាធិបតី បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នៅឯវិមានរដ្ឋាភិបាលថា ខេត្តមួយចំនួនដូចជា ខេត្តនៃកោះជ្វាខាងកើត ខាងត្បូងកោះស៊ូឡាវ៉ាសាស៊ី...
បរទេស ៖ទូរទស្សន៍CNNចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៤ខែមិថុនានេះ បានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសរុស្សីលោកពូទីន បានចេញបញ្ជាឲ្យមាន ការដាក់រដ្ឋ Norilsk នៅក្នុងកម្រិតប្រកាសអាសន្ន នៅក្រោយពេលដែល ប្រេងសាំងប្រមាណជា២ម៉ឺនតោនត្រូវបាន កំពប់ចូលទៅក្នុងទន្លេ នៅក្បែរស្ថានីយផ្គត់ផ្គង់ថាមពេលមួយ កន្លែង។ យោងតាមទីភ្នាក់ងារ បរិស្ថានរុស្ស៊ី Rosprirodnadzor បានឱ្យដឹងថា ក្រុមបរិស្ថានមួយបានពណ៌នាការ ខូចខាតនេះថា ជាគ្រោះមហន្តរាយហើយ កំហាប់សារធាតុកខ្វក់ នៅក្នុង...