ភ្នំពេញ ៖ បុរសវ័យចំណាស់ ម្នាក់អាយុ៦៥ឆ្នាំ បានជាន់មីនផ្ទុះដាច់ជើង ទាំង២ ខណៈកំពុងដេីរក្នុងព្រៃក្បែរ ព្រំដែនកម្ពុជា-ថៃ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ។ ភ្លាមៗប៉ូលីសវរៈព្រំដែន ដែលឈរជេីងនៅទីនោះមាន សេចក្តីក្លាហានប្រថុយ គ្រោះថ្នាក់ជាមួយគ្រាប់មីននិង ភ្លៀងខ្លាំងបាន ចូលទៅជួយសង្គ្រោះអ្នក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាេមរិក បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកមិនបាន ស្នើឲ្យទីក្រុងតូក្យូចេញប្រាក់បន្ថែម ដើម្បីរក្សាវត្តមានកងទ័ពអាមេរិក នៅលើទឹកដីជប៉ុនទេ ក្រោយមានសេចក្តីរាយការណ៍មួយ លើកឡើងពីសម្តីអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ដែលនិយាយថា លោកបានបង្ហាញពី ការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យចេញប្រាក់ប្រចាំឆ្នាំ៨ពាន់លានដុល្លារ។ លោករដ្ឋមន្ត្រីការពារ ជាតិជប៉ុន តារ៉ូ...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា អនុរដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ី និងប្រេសិត ពិសេសរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការគ្រប់គ្រងអាវុធ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខពិភពលោក និងការបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែ START ជាពិសេស។ លោក Sergey Ryabkov និងលោក Marshall Billingslea នៅក្នុងកិច្ចពិភាក្សាគ្នានៅទីក្រុងវីយែន ក៏បានពិភាក្សាគ្នាអំពីបញ្ហា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៣៣,៦៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៧៤,៩៩៥នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៩២៦នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៣...
បរទេស៖រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទសប្ដាហ៍នេះ បានស្នើឲ្យមានការ ដោះលែងភ្លាមៗ នូវជនជាតិកាណាដាពីររូប ដែលចិនចោទប្រកាន់ពីបទ ស៊ើបការណ៍សម្ងាត់ ដោយនិយាយថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភក្រៃលែង និងថា ការចាប់ឃុំខ្លួនមនុស្សទាំងពីរនាក់នោះ គឺជាទង្វើខុសច្បាប់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់ដូច្នេះថា “ការចោទប្រកាន់ទាំងនោះ គឺជាហេតុផលនយោបាយ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ប្រាក់ ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៧) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ១២ ៧៦០ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៣៤...
អង់គ្លេស៖ ២ប្រកួតជាប់គ្នា ក្រុមបាល់ទាត់ Manchester City រកបាន ៨ពិន្ទុបន្ថែម ពីការប្រកួតក្របខណ្ឌលីគកំពូល របស់ចក្រភពអង់គ្លេស ជាមួយក្រុម Burnley ដោយពិន្ទុ ៥-០ កាលពីយប់ម៉ិញ និង ក្រុមកាំភ្លើងធំជាមួយពិន្ទុ ៣-០ កាលពីប៉ុន្មានថ្ងៃមុន។ ៥ពិន្ទុជាមួយ Burnley រកបានដោយកីឡាករ ខ្សែបម្រើ...
ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងធនាគារ កាណាឌីយ៉ា ក.អ កំពុងធ្វើការរួមគ្នា ដើម្បីបំពេញចន្លោះខ្វះខាត សេវាហិរញ្ញវត្ថុ តាមរយៈ ការចុះកិច្ចព្រមព្រៀង ធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជា គ្រប់រូបអាចទទួលបាន ហិរញ្ញវត្ថុប្រកបដោយ ភាពងាយស្រួល។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី២៣ ខែមិថុនា...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធចលនា សហជីពកម្មករកម្ពុជា បានលើកឡើងថា ប្រសិនបើមានការពន្យាពេល ចរចាប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនៅឆ្នាំ២០២១ នឹងធ្វើឲ្យប៉ះពាល់ដល់ កម្មករនយោជិត កាន់តែខ្លាំងឡើងៗ។ ការលើកឡើង របស់លោកប៉ាវ ស៊ីណា បែបនេះ បន្ទាប់ពីសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានចេញសេចក្តីប្រកាសថា គួរតែពន្យាពេលការចរចាប្រាក់ឈ្នួល...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកកាត់បន្ថយ ជាតិពុល ក្នុងបរិយាកាស រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើប្រភេទធ្នង់ នៅអមសងខាងផ្លូវ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការដាំដើមឈើលម្អផ្លូវ ត្រូវតែមានការចូលរួមពី ប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវ ក្នុងការចូលរួមដាំ មើលថែ និងថែទាំឲ្យដើមឈើ លូតលាស់បានល្អ។ បរិស្ថានបៃតង ជាចំណែកមួយនៃសោភណភាព សម្រស់របស់រាជធានីភ្នំពេញ...