ព័ត៌មានជាតិ

បុរសវ័យចំណាស់ ម្នាក់ជាន់មីនផ្ទុះដាច់ ជើងទាំងសងខាង នៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ បុរសវ័យចំណាស់ ម្នាក់អាយុ៦៥ឆ្នាំ បានជាន់មីនផ្ទុះដាច់ជើង ទាំង២ ខណៈកំពុងដេីរក្នុងព្រៃក្បែរ ព្រំដែនកម្ពុជា-ថៃ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ។

ភ្លាមៗប៉ូលីសវរៈព្រំដែន ដែលឈរជេីងនៅទីនោះមាន សេចក្តីក្លាហានប្រថុយ គ្រោះថ្នាក់ជាមួយគ្រាប់មីននិង ភ្លៀងខ្លាំងបាន ចូលទៅជួយសង្គ្រោះអ្នក រងគ្រោះ យកមកព្យាបាល។

នេះបើតាមហ្វេសប៊ុករបស់ លោ ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC៕

To Top