លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន ដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈប្រព័ន្ធ Video Conference
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមស្តាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ នាយការិយាល័យជំនាញ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាក្រុង-ស្រុកចូលរួមផងដែរ។




