ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃ២៤ដល់៣០ ខែមិថុនា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយលាយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃ២៣ មិថុនា បានឲ្យដឹងថា តាមរយៈ នៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតគឺខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា។ ក្រសួងបន្តថា ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលនឹងអាចមានភ្លៀងធ្លាក់...
នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីរសៀលក្នុងជន្មាយុ៧០ឆ្នាំ ពិធីបុណ្យសពបានប្រារព្ធ...
បរទេស៖ បុគ្គលិកកងទ័ពឥណ្ឌា ចំនួន ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ដ៏សាហាវដែលបានផ្ទុះឡើង នៅជ្រលងភ្នំ Galwan Valley នៃតំបន់ Ladakh កាលពីថ្ងៃទី ១៥ ខែមិថុនា។ ចាប់តាំងពីពេលនោះមក ក្រសួងផ្លូវដែក និងក្រសួងទូរគមនាគមន៍ ប្រទេសឥណ្ឌា បានបញ្ចប់កិច្ចសន្យា ជាមួយក្រុមហ៊ុននានា របស់ចិន។ យោងតាមសារព័ត៌មាន...
បរទេស៖ អ្នកស្រុកសរុបចំនួន ៣៥៥ នាក់នៅខេត្ត Dak Nong នៅតំបន់ខ្ពង់រាបកណ្តាល ស្ថិតនៅដាច់ពីគេ ដោយសារតែការផ្ទុះឡើង នូវរោគខាន់ស្លាក់ ដែលបណ្តាលឱ្យក្មេងស្រី ក្នុងតំបន់ម្នាក់ បានស្លាប់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ហាវ៉ាន់ហុង...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៣២,៥០៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៧៣,៨៣០នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៨៩១នាក់ ។ គិតត្រឹមយប់ថ្ងៃទី២២...
បរទេស៖ ប្រភពពីក្រសួងការពារជាតិ បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ប្រទេសឥណ្ឌា កំពុងពិចារណាលើជម្រើស នៃការជំរុញឱ្យប្រទេសរុស្ស៊ីបង្កើនការ បញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស S-400 ។ វាត្រូវបានគេជឿជាក់ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានគ្រោងនឹងពន្យារពេល ការដឹកជញ្ជូននេះ រហូតដល់ខែធ្នូឆ្នាំ ២០២១ ដោយសារតែការរីករាលដាលនៃ មេរោគឆ្លងរាលកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ៧,៥ ភាគរយ ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃ ខែមិថុនា ក្នុងចំណោមការធ្លាក់ចុះ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ យោងតាមទិន្នន័យ ពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះ មានចំនួន ២៥ ពាន់លានដុល្លារ ក្នុងរយៈពេលពី ថ្ងៃទី០១-២០ ខែមិថុនា។ ការនាំចេញ ជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល...
រ៉ាម៉ាឡា៖ មន្រ្តីប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ បានព្រមានពីផលវិបាក នៃផែនការបញ្ចូលទឹកដី របស់ប្រទេដអ៊ីស្រាអែល លើឱកាសសន្តិភាព នៅតំបន់មជ្ឈឹមបូព៌ា។ លោក Nabil Abu Rudeineh ដែល អ្នកនាំពាក្យ របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុង Ramallah ភាគខាងលិចថា“...
ភ្នំពេញ ៖ លោក Wang Wentain ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ទោះបីជា ក្នុង រយៈពេល ការរីករាលត្បាតនៃជំងឺ កូវីដ-១៩ កើតឡើងក៏ដោយ ប៉ុន្ដែទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងចិន នៅតែបន្ដវឌ្ឍនភាពល្អប្រសើរ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ...
ក្រវិលកំប៉ុងសំណាង ដែលមានទឹកប្រាក់សុទ្ធ ៥ លានរៀល របស់ស្រាបៀរ កម្ពុជា បានគាស់ចេញមកអស់១៨ក្រវិលរួចមកហើយ រាប់ចាប់ពីថ្ងៃទី៨ ដល់ ១៥ ខែមិថុនានេះ។ រង្វាន់៥លានរៀលនេះ បានប្រគល់ជូនអ្នកឈ្នះរួចរាល់ហើយ ដែលអ្នកឈ្នះ មានមកពីក្រុងភ្នំពេញចំនួន ៨នាក់ កំពង់ស្ពឺ ៣នាក់ បាត់ដំបង ២នាក់ ត្បូងឃ្មុំ១នាក់ ស្វាយរៀង...