ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានផ្ញើរសាររំលឹកដាស់តឿន ដល់ប្រជាពលរដ្ឋឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ១៩។ សម្ដេចតេជោ ក៏បានប្រាប់បងប្អូន ប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យយល់ច្រឡំថា កម្ពុជាមានសីតុណ្ហភាពក្តៅខ្លាំង អាចសម្លាប់មេរោគកូវីដ១៩ ដ៏កាចសាហារនេះបានឱ្យសោះ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ...
ភ្នំពេញ ៖ ស្រពពេលដែល កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន បាននិងកំពុងចរចាជិតដល់ទីបញ្ចប់ ដែលអាចនឹងឈានទៅដល់ការ ចុះកិច្ចព្រមព្រៀង ជាមួយគ្នា នៅចុងឆ្នាំ២០២០នេះ កម្ពុជាបានរំពឹងថា នឹងមានការកើនឡើងប្រមាណ ២០ភាគរយ នៃការនាំចេញ។ យោងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីលទ្ធផល នៃការចរចាជុំទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-ចិន បានឱ្យដឹងទៀតថា នៅថ្ងៃទី៩...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជូនដំណឹង ដល់កម្មករនិយោជិតចំនួន ១៧០៥២នាក់ នៃរោងចក្រសហគ្រាសទាំង៥០ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ថាធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅលេខទូរស័ព្ទ ដែលកម្មករទាំងនោះបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាល រោងចក្រ សហគ្រាសនាពេលកន្លងមក។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់ គិតថ្លៃសេវាពី ជនបរទេស សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។ បើតាមលិខិត របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះបានកំណត់ដូចតទៅ៖ -ចំណាយរបស់អ្នកដំណើរជាជនបរទេសចូលមកប្រទេសកម្ពុជា ត្រូវទូទាត់ជូនទៅអ្នកផ្តល់សេវាតាមគោលដៅ តាមទំហំចំណាយជាក់ស្តែង និងស្របតាមគោលការណ៍តម្លៃដូចមានកំណត់ខាងលើ។ ក្រសួងសុខាភិបាលគួរពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីអនុញ្ញាតឱ្យធនាគារមានបញ្ហារនៅស្ថានីយមកដល់ និងស្ថានីយចេញដំណើរ...
ភ្នំពេញ៖ ត្រីប្រាជាច្រើនក្បាល នៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារ ទឹករីងពីកស្សិណ្ធុ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឲ្យដឹងនៅល្ងាចថ្ងៃទី៩ មិថុនាថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី៨...
ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយ ស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង កម្ពុជា -ចិន។ សម្ដេច តេជោ ហ៊ុន សែន បានសរសេរ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានអះអាងជាថ្មីប្រាប់អូស្ត្រាលីថា កម្ពុជាមិនអនុញ្ញាតឱ្យមាន វត្តមានមូលដ្ឋានយោធាបរទេសណាមួយ នៅក្នុងទឹកដីកម្ពុជា ជាដាច់ខាត។ ក្នុងកិច្ចពិភាក្សាការងារ តាមទូរស័ព្ទជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី នៅថ្ងៃទី៩ មិថុនានេះ លកឧបនាយករដ្ឋមន្រ្ដី ប្រាក់...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១០៦,៩០១នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៥២,២២៣នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,១៤៨នាក់ ។...
ស្ទឹងត្រែង៖ ដោយទទួលបាន ការសម្របម្រួលការងារ ពីរដ្ឋបាលសាលាខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០...