Covid-19

បច្ចុប្បន្នភាព បណ្តាប្រទេសសមាជិក អាស៊ានទាំង១០ បានរងគ្រោះ ដោយសារវីរុស COVID-19

ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១០៦,៩០១នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៥២,២២៣នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,១៤៨នាក់ ។

គិតត្រឹមយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ចំនួនប្រជាជនបានឆ្លងវីរុសកូវីដ១៩ ៖

០១ នៅប្រទេស សិង្ហបុរី (Singapore) សរុបចំនួន ៣៨,៥១៤នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៥,៣៦៨នាក់ អ្នកស្លាប់សរុបចំនួន ២៥នាក់។

០២ នៅប្រទេស ឥណ្ឌូនេស៊ី (Indonesia) សរុបចំនួន ៣៣,០៧៦នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១១,៤១៥នាក់ អ្នកស្លាប់សរុបចំនួន ១,៩២៣នាក់។

០៣ នៅប្រទេស ហ្វីលីពីន (Philippines) សរុបចំនួន ២២,៩៩២នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៤,៧៣៦នាក់ អ្នកស្លាប់សរុបចំនួន ១០១៧នាក់។

០៤ នៅប្រទេស ម៉ាឡេស៊ី (Malaysia) សរុបចំនួន ៨,៣៣៦ អ្នកព្យាបាល ជាសះស្បើយ សរុបចំនួន៦,៩៧៥នាក់ អ្នកស្លាប់សរុប ចំនួន១១៧នាក់។

០៥ នៅប្រទេស ថៃឡង់ (Thailand) សរុបចំនួន ៣,១២១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ២,៩៧៣នាក់ អ្នកស្លាប់សរុបចំនួន ៥៨នាក់។

០៦ នៅប្រទេស វៀតណាម(Vietnam) សរុបចំនួន ៣៣២នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣១៦នាក់ គ្មានអ្នកស្លាប់។

០៧នៅប្រទេស មីយ៉ាន់ម៉ា (Myanmar)សរុបចំនួន ២៤៤នាក់ អ្នកព្យាបាលជាសះស្បើយ១៥៩នាក់ អ្នកស្លាប់ ០៦នាក់។

០៨ នៅប្រទេស ប៊្រុយណេ (Brunei) សរុបចំនួន ១៤១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១៣៨នាក់ អ្នកស្លាប់សរុបចំនួន ២នាក់។

០៩ នៅប្រទេស កម្ពុជា (Cambodia) សរុបចំនួន ១២៦នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១២៤នាក់ អ្នកស្លាប់គ្មាន។

១០ នៅប្រទេស ឡាវ (Laos)សរុបចំនួន១៩នាក់ អ្នកព្យាបាលជាសះស្បើយ១៩នាក់ អ្នកស្លាប់គ្មាន ៕

To Top