បរទេស៖ ប្រទេសវៀតណាម នាពេលថ្មីៗនេះ បានយល់ព្រមចាប់ផ្តើមជាថ្មី នូវជើងហោះហើរពាណិជ្ជកម្ម ទៅនិងមកពីប្រទេសចិន ក្រោយបិទអស់ជាច្រើនខែ ដោយសារតែការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា នេះបើយោងតាម ក្រសួងគមនាគមន៍វៀតណាម និយាយប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះ។ យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស៖ ប្រទេសស៊ុយអែត នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនគាំទ្រកិច្ចប្រឹងប្រែងបារាំង និងអាល្លឺម៉ង់ សម្រាប់ការឆ្លើយតប ចំពោះច្បាប់សន្តិសុខថ្មី របស់ប្រទេសចិន លើបញ្ហាហុងកុង ដោយចូលរួម ជាមួយប្រទេសដាណឺម៉ាកនិងហូឡង់ ក្នុងការជំរុញសហភាពអឺរ៉ុប ឲ្យពិចារណាវិធានការ ប្រឆាំងលើប្រទេសចិន។ ដូចទៅនឹង ប្រទេសលោកខាងលិចភាគច្រើនផងដែរ សហភាពអឺរ៉ុប បានថ្កោលទោសការសម្រេចចិត្ត ធ្វើឡើងដោយរដ្ឋសភាចិន ដែលអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់អតីតអាណានិគម...
បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសដាក់ទណ្ឌកម្ម លើអ្នកនយោបាយសហរដ្ឋអាមេរិក ក្នុងដំណើរសងសឹក ចំពោះការដែលរដ្ឋបាលលោក ត្រាំ ចុះបញ្ជីខ្មៅមន្ត្រីរដ្ឋាភិបាលចិន ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស លើជនជាតិភាគតិចមូស្លីម នៅក្នុងតំបន់ស៊ីនជាំង។ នៅក្នុងអំឡុង សន្និសីទកាសែត ប្រចាំថ្ងៃនាថ្ងៃចន្ទនេះ មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ជាក់ផ្លូវការ ពីថ្ងៃឈប់សម្រាក សងជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧-២១ សីហា ខាងមុខនេះ ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះ ទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថាជំងឺកូវីដ១៩ មិនអាចសម្លាប់ជីវិតប្រជាជនកម្ពុជា បានឡើយ ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែងនាព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អឺរ៉ុបនិងប្រទេសនានា ក្នុងពិភពលោកអាចកាត់បន្ថយ ការបញ្ជាទិញសម្លៀកបំពាក់ រថយន្ត និងសម្ភារប្រើប្រាស់ផ្សេងៗ បានប៉ុន្តែគេមិនអាចកាត់បន្ថយ ការទិញស្បៀងអាហារឡើយ ដូច្នេះកម្ពុជាត្រូវបង្កើន ការផលិតកសិផល បន្ថែមទៀត។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថាកម្ពុជា នឹងចូលរួមផ្គត់ផ្គង់ស្បៀង ទាំងក្នុងតំបន់និងពិភពលោក ទោះបីត្រូវបង់ពន្ធក៏ដោយ ។
បរទេស៖ កាលពីចុងខែឧសភាសភា តំណាងរាស្ត្របានអនុម័តច្បាប់មួយដែលចែងអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីចិនមួយចំនួនអំពីការឃុំឃាំង និងការធ្វើទារុណកម្មលើជនជាតិម៉ូស្លីមអ៊ុយហ្គ័រ នៅ Xianjing ដែលជាទឹកដីស្វយ័តនៅភាគពាយព្យនៃប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិនបានដាក់ចេញនូវទណ្ឌកម្មប្រឆាំងនឹងមន្រ្តីនិងអង្គភាពមួយចំនួនរបស់សហរដ្ឋអាមេរិក រួមទាំងសមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋលោក Marco Rubio និងលោក Ted Cruz ដោយហេតុនេះបានធ្វើការសងសឹកប្រឆាំងនឹងការផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែពិចារណាជម្រើស ដោះស្រាយជាមួយប្រទេសចិន ជុំវិញសកម្មភាពថ្មីៗនេះ របស់ទីក្រុងប៉េកាំងនៅហុងកុង នេះបើតាមសេចក្តីរាយការណ៍ មួយពីកាសែត Wall Street Journal ស្របពេលមានភាពតាន តឹងរវាងមហាអំណាចទាំង ពីរកំពុងតែក្តៅកាន់តែខ្លាំង។ យោងតាមសេចក្តីរាយការណ៍ ដែលលើកឡើងពីមន្ត្រី សហរដ្ឋអាមេរិកនិងអ្នកវិភាគ បានឲ្យដឹងថា វិធានការរបស់ចិន លើប្រព័ន្ធហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង បង្កហានិភ័យប៉ះពាល់...