ព័ត៌មានអន្តរជាតិ

វៀតណាម យល់ព្រមចាប់ផ្តើម ជើងហោះហើរពាណិជ្ជកម្ម ទៅប្រទេសចិន

បរទេស៖ ប្រទេសវៀតណាម នាពេលថ្មីៗនេះ បានយល់ព្រមចាប់ផ្តើមជាថ្មី នូវជើងហោះហើរពាណិជ្ជកម្ម ទៅនិងមកពីប្រទេសចិន ក្រោយបិទអស់ជាច្រើនខែ ដោយសារតែការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា នេះបើយោងតាម ក្រសួងគមនាគមន៍វៀតណាម និយាយប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះ។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងវៀតណាម បាននិយាយប្រាប់ថា អាជ្ញាធរអាកាសចរណ៍ ក្នុងប្រទេសវៀតណាម និងប្រទេសចិន នឹងធ្វើការសម្រេចចិត្តលើពេលវេលា ដែលជើងហោះហើរ នឹងត្រូវចាប់ផ្តើម និងពីភាពញឹកញាប់របស់វា។

គួរបញ្ជាក់ថា ប្រទេសវៀតណាម បានផ្អាកជើងហោះហើរ ពាណិជ្ជកម្មទាំងអស់ ទាំងទៅនិងមកពីប្រទេសចិន និងបានឈប់ចេញទិដ្ឋាការ ឲ្យភ្ញៀវទេសចរចិន នៅក្នុងខែកុម្ភៈ ក្រោយមានករណី ឆ្លងមេរោគកូរ៉ូណាដំបូង ត្រូវបានរកឃើញ នៅក្នុងប្រទេស ហើយក្នុងពេលបច្ចុប្បន្ននេះ ការផ្អាកឲ្យទិដ្ឋាការ ដល់ភ្ញៀវទេសចរចិន នៅតែមានសុពលភាពនៅឡើយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top