កំពង់ចាម ៖ ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ រួមជាមួយក្រុមការងារ បាននាំយកអំណោយជាសម្ភារ: និងថវិកាទៅប្រគល់ជូនគ្រួសារក្រីក្រ ជួបការលំបាក និងចាស់ជរា ចំនួន៦គ្រួសារ រស់នៅភូមិចំនួន២ ភូមិត្រពាំងថ្ម...
បរទេស៖ ឧប្បត្តិហេតុនេះបានកើតឡើងត្រឹមតែ ៤០ នាទី បន្ទាប់ពីថ្ងៃផុតកំណត់នៃការបណ្តេញចេញដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយលើកឡើងពីតម្រូវការ ដើម្បី“ ការពារកម្មសិទ្ធិបញ្ញាអាមេរិក” ពីប្រទេសចិន ដែលសេតវិមានចោទប្រកាន់ចិន ពីបទចារកម្ម។ យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីអាមេរិកបានចូលកាន់កាប់ស្ថានកុងស៊ុលចិន នៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស់...
បរទេស៖ សិស្សសាលា Triam Udom Suksa មួយក្រុមបានបង្ហាញភាពក្លាហានរបស់ពួកគេទាំងកណ្តាលភ្លៀង កាលពីថ្ងៃសុក្រ ដើម្បីបញ្ចេញសំលេងគាំទ្រការកើនឡើងនៃរលកបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ ខណៈដែលព្រឹត្តិការណ៍តវ៉ាផ្សេងទៀតត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Kasetsart និងខេត្តចំនួនពីរផ្សេងទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលចលនាដឹកនាំដោយយុវជនប្រមូលផ្តុំ អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការជឿជាក់ថា ក្រោយពីបញ្ចប់វិបត្តិកូវីដ-១៩ កម្ពុជានឹងទទួលបាន ការវិនិយោគបន្ថែមទៀត ជាពិសេស អ្នកវិនិយោគមកពីប្រទេសចិន។ ក្នុងពិធីប្រកួតកីឡា វាយកូនគោលមិត្តភាព ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សា ជាមួយប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយនៅទីក្រុងវីយែន ស្តីពីការគ្រប់គ្រង អាវុធនុយក្លេអ៊ែរ និងសន្តិសុខអវកាស។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូបុគ្គលិក នៃសហរដ្ឋអាមេរិក មកពីក្រសួងការពារជាតិ ថាមពល និងក្រុមប្រឹក្សាសន្តិសុខជាតិ នឹងរៀបចំការផ្លាស់ប្តូរសន្តិសុខ អវកាសសហរដ្ឋអាមេរិក – រុស្ស៊ី...
រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ព្រះរាជារបស់ប្រទេសអារ៉ាប៊ី សាអូឌីត ព្រះបាទ Salman bin Abdulaziz Al Saud ត្រូវបានទទួលការវះកាត់ យកថង់ទឹកប្រមាត់ចេញ ដោយទទួលបានជោគជ័យទាំងស្រុង ។ ទីភ្នាក់ងារព័ត៌មាន Saudi Press...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក ត្រូវតែស្តីបន្ទោសទាំងស្រុង ចំពោះការលំបាកនាពេលបច្ចុប្បន្ន ក្នុងទំនាក់ទំនងទ្វេភាគី។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់នេះ នៅពេលជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas តាមរយៈតំណភ្ជាប់វីដេអូ។ លោកបានបន្ថែមទៀតថា នៅក្នុងការប៉ុនប៉ងរបស់ខ្លួន ដើម្បីបង្អាក់ដំណើរការអភិវឌ្ឍន៍...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីគោលនយោបាយ ការពារជាតិរបស់ខ្លួន ដែលមានការរឹតត្បិត ប្រឆាំងនឹងការដកកងទ័ព នៅកូរ៉េខាងត្បូង។ ព្រឹទ្ធសភាបានបោះឆ្នោត ៨៦-១៤ ក្នុងការអនុម័ត្តច្បាប់ ផ្តល់សិទ្ធិការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២១ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃ បន្ទាប់ពីសភាតំណាងរាស្រ្ត បានអនុម័តច្បាប់នេះ។ នៅក្នុងសេចក្ដីព្រាងច្បាប់ព្រឹទ្ធសភា ច្បាប់ហាមឃាត់ការប្រើប្រាស់ថវិកា ដែលត្រូវបានអនុញ្ញាត ដើម្បីកាត់បន្ថយ...
កាហ្សា៖ ចលនាហាម៉ាសអ៊ីស្លាម កាលពីថ្ងៃសុក្របានស្តីបន្ទោសមហាអំណាចសហរដ្ឋអាមេរិក ចំពោះការស្ទាក់ចាប់យន្តហោះស៊ីវិលរបស់អ៊ីរ៉ង់ លើដែនអាកាសរបស់ប្រទេសស៊ីរី។ អ្នកនាំពាក្យហាម៉ាស នៅតំបន់កាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានតាមអ៊ីមែលថា ការស្ទាក់ចាប់យន្តហោះអ៊ីរ៉ង់ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Mahan គឺជាសកម្មភាពភេរវករ ដែលជាផ្នែកមួយនៃផែនការរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រងមជ្ឈិមបូព៌ា។ អ្នកដំណើរជាង ១៥០ នាក់នៅលើយន្ដហោះអ៊ីរ៉ង់ ត្រូវបានជម្លៀសចេញនៅល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីការចុះចតនៅអាកាសយានដ្ឋានបេរូត បន្ទាប់ពីការស្ទាក់ចាប់ដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿង ក្នុងនោះមានអ្នកដំណើរជាច្រើនរងរបួស៕ដោយ ឈូក ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វ៉ាន់ឌីន នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៌ យេីងមិនអាចមេីលរំលងបានឡេីយដូច្នេះហេីយ បានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហេីយអញពាវនាវទៀត ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ លោកស្រី បានឱ្យមជ្ឈមណ្ឌលព័ត៌មាមដើមអម្ពិល ដឹងបន្ថែមថា “ ...