ព័ត៌មានអន្តរជាតិ

សិស្សវិទ្យាល័យ និងសាកលវិទ្យាល័យនៅថៃ ប្រមូលម្តុំគ្នាធ្វើបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ទាំងភ្លៀង

បរទេស៖ សិស្សសាលា Triam Udom Suksa មួយក្រុមបានបង្ហាញភាពក្លាហានរបស់ពួកគេទាំងកណ្តាលភ្លៀង កាលពីថ្ងៃសុក្រ ដើម្បីបញ្ចេញសំលេងគាំទ្រការកើនឡើងនៃរលកបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ ខណៈដែលព្រឹត្តិការណ៍តវ៉ាផ្សេងទៀតត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Kasetsart និងខេត្តចំនួនពីរផ្សេងទៀត។ 

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលចលនាដឹកនាំដោយយុវជនប្រមូលផ្តុំ អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong បាននិយាយថា ខណៈដែលក្រុមអ្នកតវ៉ាមានសិទ្ធិរិះគន់រដ្ឋាភិបាល ប៉ុន្តែពួកគេមិនគួរគោរពរបបរាជានិយមនោះទេ។ លោកបាននិយាយថា ការតវ៉ានាពេលបច្ចុប្បន្ននេះ ហាក់ដូចជាពួកគេជាផ្នែកនៃការឃុបឃិត ប៉ុន្តែលោកបានបដិសេធមិនប៉ាន់ស្មានថា នរណាអាចនឹងញាក់ខ្សែនេះទេ។

សិស្សវិទ្យាល័យ Triam Udom Suksa បាននាំគ្នាឈរទាំងភ្លៀងដើម្បីធ្វើបាតុកម្មដោយសរសេរសារតវ៉ានៅលើផ្ទាំងក្រដាស ហើយបើកអំពូលទូរស័ព្ទ។ ក្រោយមកទៀតបានក្លាយជានិមិត្តរូប របស់ក្រុមអ្នកធ្វើយុទ្ធនាការដែលទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា រំលាយសភា។ ពួកគេក៏បានអំពាវនាវឱ្យបញ្ឈប់ការបំភិតបំភ័យដល់រដ្ឋ និងតុលាការចំពោះការរិះគន់ និងការចាប់ផ្តើមដំណើរការសរសេរធម្មនុញ្ញថ្មី៕

ប្រែសម្រួលៈ ណៃតុលា

To Top