ប្រទេសចិនបានសាងសង់ទំនប់ វារីអគ្គិសនី ជាង៣៤០នៅតាមដងទន្លេ និងដៃទន្ល Langcang-Mekong។ តើទំនប់ទាំងនេះដើរតួនាទីយ៉ាងម៉េច ចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសចិន? អ្នកសារព័ត៌មានបានមកដល់ស្ថានីយវារីអគ្គិសនី Huaneng Nuozhadu ដែលជាវិស្វកម្មធារាសាស្ត្រធំបំផុត នៅតាមដងទន្លេ Langcang ។
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានជំរុញប្រទេសឥណ្ឌា ឲ្យផ្តោតលើសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែក លើប្រទេសចិន សម្រាប់ទូរគមនាគមន៍ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ស្របពេល ដែលចំណងមិត្តភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង ធ្លាក់ចុះជាខ្លាំង។ នៅក្នុងកម្មវិធីជំនួបកំពូល ស្តីពីគំនិតឥណ្ឌារបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក និងឥណ្ឌា ដែលធ្វើឡើងតាមអនឡាញ លោករដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើការបញ្ជាក់យ៉ាងច្បាស់ អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរក្សាវត្តមា នរបស់យោធាតួកគី នៅក្នុងប្រទេសស៊ីរី ដូចធម្មតាដដែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅរដ្ឋធានីអង់ការ៉ា លោក Erdogan បានមានប្រសាសថា៖ ពួកយើងនឹងបន្តមានវត្តមាន នៅក្នុងប្រទេសនេះ...
សព្វថ្ងៃនេះមានរថយន្តជាច្រើនដែលកំពុងចរាចរណ៍ នៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរយើងសង្កេតឃើញថា ភាគច្រើន នៃរថយន្តទាំងនោះសុទ្ធសឹងតែជារថយន្តមួយទឹកដែលភាគច្រើនមាន ប្រភពមកពីប្រទេស អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់ជាដើម។ល។ ជាក់ស្តែងអ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹកដោយសារ ពួកគាត់យល់ឃើញថា រថយន្តមួយទឹកមានតម្លៃ ធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹក មិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់...
អាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរងនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ខេត្តមណ្ឌលគិរី។ ក្នុងសេចក្ដីសម្រេច របស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០...
ភ្នំពេញ ៖ បុរសក្មេងម្នាក់ ដែលជាជនជាតិខ្មែរ អាយុ ២១ឆ្នាំ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័ក អនុវិទ្យាល័យស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបាត់បង់ជីវិត ក្នុងបន្ទប់ធ្វើចត្តាឡីស័ក កាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ នេះបើតាមការផ្សព្វផ្សាយ របស់ទូរទស្សន៍បាយ័ន BTV។ លោកវេជ្ជបណ្ឌិត...
សែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសក្នុងថ្ងៃនេះនូវ ការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ Cellcard 4U ទាំងអស់។ ការផ្តល់ជូនពិសេសនេះ គឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន និងដើម្បីតបស្នងជូន ដល់សហគមន៍មូលដ្ឋាន ដែលកំពុងត្រូវការការគាំទ្រ បន្ថែមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ នាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យខាងមុខនេះ (ទី 25 និង 26 ខែកក្កដា) អតិថិជនកំពុងប្រើប្រាស់គម្រោង 4U ទាំងអស់ ដែលបញ្ចូលលេខកូដធម្មតា *5050# នឹងទទួលបានកាដូដោយស្វ័យប្រវត្តិ ជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នាទីសម្រាប់តេចេញ និងផ្ញើសារក្នុងប្រព័ន្ធដោយឥតកំណត់។ អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ទាំងអស់ នឹងអាចទទួលបានកាដូនេះ ដរាបណាពួកគាត់នៅតែជាអតិថិជនសកម្ម របស់គម្រោងមួយនេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា គម្រោង 4U ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេស ដូចជាការឱ្យយកទិន្នន័យនៅសល់ទៅបូកបញ្ចូល ក្នុងគម្រោងបន្ទាប់ និងការទទួលបានសប្តាហ៍ទី 4 ដោយឥតគិតថ្លៃសម្រាប់គម្រោង 5,000 រៀល កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនគ្រប់វ័យ នៅទូទាំងប្រទេសកម្ពុជា។ “តាមរយៈការសិក្សា ស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទិន្នន័យ ប្រចាំថ្ងៃជាមធ្យម កំពុងតែមានការកើនឡើងខ្លាំង ស្របពេលដែលពលរដ្ឋខ្មែរយើង បានចំណាយពេលកំសាន្តអារម្មណ៍និងសិក្សាតាមអនឡាញ កាន់តែច្រើនឡើងៗ”។ “តាមរយៈការផ្តល់ជូនកាដូ ចុងសប្តាហ៍ដោយឥតគិតថ្លៃ យើងចង់ឱ្យអ្នកប្រើប្រាស់ ទាំងក្មេងនិងចាស់ កាន់តែច្រើនឡើង ទទួលបានបទពិសោធន៍ ប្រើប្រាស់អ៊ីនធើណិតប្រកបដោយទំនុកចិត្តខ្ពស់ របស់បណ្តាញទូរស័ព្ទចល័តសែលកាត ក៏ដូចជារីករាយជាមួយ ការកំសាន្តតាមអនឡាញទៅតាមចំណង់ ចំណូលចិត្តរបស់ពួកគាត់”។ លោក វ៉ាតសុន បានថ្លែងទៀតថា ការផ្តល់ជូនកាដូដ៏គាប់ចិត្តជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នេះ នឹងជួយអតិថិជនឱ្យរីករាយជាមួយ ការចូលទស្សនាគេហទំព័រ ទស្សនាខ្សែភាពយន្តនិងស្តាប់តន្ត្រី ប្រើប្រាស់បណ្តាញសង្គម លេងហ្គេម សិក្សាតាមអនឡាញនិងការសន្ទនាជាវីដេអូជាមួយក្រុមគ្រួសារនិងមិត្តភក្តិ បានយ៉ាងរលូនបំផុត។ ការផ្តល់ជូនកាដូចុងសប្តាហ៍ ដោយឥតគិតថ្លៃនេះ ត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាតបានបើកដំណើរការ កម្មវិធីផ្តល់ជូនពិសេស សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលកំពុងផ្សព្វផ្សាយយ៉ាងសកម្មនៅតាមបណ្តាផ្សារទំនើបឡាក់គី ក្នុងរាជធានីភ្នំពេញ។ កម្មវិធីផ្តល់ជូនពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍ ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ក្នុងកំឡុងស្ថានភាពដ៏ពិបាកនាពេលនេះ និងជួយលើកកម្ពស់ដល់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាគូស្វាមីនិងភរិយាផងដែរ។ កម្មវិធីប្រូម៉ូសិនពិសេសនេះ មានផ្តល់ជូននូវកញ្ចប់ ដំណើរកំសាន្ត ចំនួន 11 រង្វាន់ដោយក្នុងនោះរួមមានទាំងរង្វាន់ពិសេស ដែលជាការស្នាក់នៅរយៈពេល 2 យប់ នៅឯសណ្ឋាគារ សូហ្វីតែលភ្នំពេញផងដែរ៕
ភ្នំពេញ ៖ មាសទាំង៣៦,៥ តោន នោះគឺបច្ចុប្បន្នធនា គារជាតិបានរក្សា មាស ១២,៤តោន ជាកេរ្តិ៍មរតកមុនសម័យសង្គ្រាម ទុកនៅប្រទេសស្វីស ។ មាស ១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្ដាអង់គ្លេស និងមាស ១០តោន រក្សាទុកនៅកម្ពុជា ៕