រ៉ាម៉ាឡា៖ រដ្ឋាភិបាលប៉ាឡេស្ទីន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការរំលោភរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា“ ប៉ាឡេស្ទីនថ្កោលទោស ចំពោះវិធានការពង្រីក និងវិធានការអាណានិគម របស់អ៊ីស្រាអែល នៅតំបន់វេសប៊ែងខាងលិច និងយេរ៉ូសាឡឹមខាងកើត ជាពិសេសការរឹបអូសដីធ្លី និងការរុះរើផ្ទះរបស់ ប្រជាជនប៉ាឡេស្ទីន” ។...