ប្រវត្តិសាស្ត្រ: The History បានសរសេរថានាថ្ងៃទី២៩ខែសីហាកាលពីឆ្នាំ ១៩៤៩នៅឯទីតាំងសាកល្បងអាវុធក្នុងតំបន់ Semipalatinsk សហភាពសូវៀតក្នុងស្ថានភាព ប្រកួតប្រជែងសព្វាវុធជាមួយនឹងអាមេរិកនោះបានធ្វើតេស្ត យ៉ាងជោគជ័យនូវអាវុធប្រល័យ លោកដែលគ្រាប់គ្នាស្គាល់ថាជាគ្រាប់បែកអាតូមិក។ បេសកកម្មដែលមានឈ្មោះថា First Lightning គឺជាការធ្វើតេស្តដើម្បីចង់ដឹង ពីសមត្ថភាពនៃកម្លាំងផ្ទុះនៃអាវុធប្រភេទនេះដែលសហភាពសូវៀត មិនដែលធ្លាប់បានដឹងពីមុនមកឡើយនោះ។ ការសាងសង់ទៅជាទីក្រុងសប្បនិម្មិតដោយមាន ទាំងអគារធ្វើការនិងផ្ទះ របស់ពលរដ្ឋដោយ សហភាពសូវៀតត្រូវបានធ្វើឡើង នៅក្នុងទីតាំងដែលនឹងត្រូវបំផ្ទុះ ដោយក្នុងនោះមានទាំង...
បរទេស៖នៅក្នុងរបាយការណ៍ថ្មីមួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ី កំពុងតែផ្សព្វផ្សាយព័ត៌មានិងការឃោសនាមិនពិត តាមរយ់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងផ្លូវការ និងមិនផ្លូវការ ក្នុងខណៈផ្តល់រង្វាន់១០លានដុល្លារ សម្រាប់ព័ត៌មាន ពាក់ព័ន្ធអ្នកដែលធ្វើការងារជ្រៀតជ្រែក ក្នុងការបោះឆ្នោតអាមេរិក។ របាយការណ៍ មានចំណងជើងថា សសរស្តម្ភនៃប្រព័ន្ធអេកូឡូស៊ីផ្សព្វផ្សាយព័ត៌មាននិងការឃោសនាមិនពិតរបស់រុស្ស៊ី ដែលចេញផ្សាយនៅថ្ងៃពុធ បានចោទប្រកាន់វិមានក្រឹមឡាំង ពីបទបង្កើតប្រព័ន្ធអេកូឡូស៊ីឃោសនា តាមរយៈកម្មវិធីទំនាក់ទំន ងរបស់រដ្ឋាភិបាល កម្មវិធីផ្ញើសារសកល ប្រភពប្រូកស៊ី...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ចិនមិនឲ្យចូលមើល ទិន្នន័យឯកជនរបស់ជនជាតិអាមេរិក ដោយនិយាយថា ពួកគេនឹងធ្វើការងារដកចោល កម្មវិធីស្មាតហ្វូនដែលមានមូលដ្ឋានពីចិន ដូចជាកម្មវិធី Tik Tok ពីទីផ្សារអាមេរិក ព្រោះកម្មវិធីទាំងនោះ បង្កការគម្រាមកំហែងដ៏ធំ។ ក្នុងសារព័ត៌មាន...
ភ្នំពេញ៖ កុំភ្លេចណាទៅលេងខេត្តសៀមរាប ជម្រើសដ៏ឆ្លាតវៃរបស់លោកអ្នក គឺសណ្ឋាគារ Model Angkor Hotel ដែលជាសណ្ឋាគារដ៏ប្រណិត និងមានបុគ្គលិករួសរាយរាក់ទាក់ ប្រកបដោយវិជ្ជាជីវៈសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្ពស់។ លោក សយ សុកេត្យា ដែលធ្លាប់បានទៅស្នាក់អាស្រ័យ នៅសណ្ឋាគារ Model Angkor Hotel បានលើកឡើងនូវអារម្មណ៍រីករាយ កាលបើនឹកដល់ឈ្មោះសណ្ឋាគារ Model...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបង្កើនការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាម មណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន។ ក្នុងកិច្ចប្រជុំត្រៀមដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលជាតិ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក កែ គឹមយ៉ាន បានជំរុញឲ្យប្រធានមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទំាងអស់់ ត្រូវគោរពទៅតាមវិធានថែរក្សាសុខភាពបង្ការជំងឺឆ្លងកូវីដ១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បញ្ហាជំងឺកូវីដ-១៩ បានជំរុញឲ្យ កម្មករ-កម្មការិនី ដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្ដត់ផ្គង់គ្រួសារ និងទីផ្សារ ជាដើម។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ថា...
ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ CAMSOCនាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នឹងអញ្ជើញអធិបតីចូលរួមកម្មវិធីដ៏ធំប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីរាប់ថយក្រោយ...
ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជន រួមមានលោកឧកញ៉ា ឌី បញ្ញា លោកឧកញ៉ា លឹម ប៊ុនសេង លោកឧកញ៉ា ស៊ុន ប៊ុនហេង។ លោក សេង...
URUMQI៖ គណៈកម្មការសុខាភិបាល ក្នុងតំបន់របស់ចិន បាននិយាយពីថ្ងៃព្រហស្បតិ៍ថា តំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គួរ ភាគពាយ័ព្យរបស់ប្រទេសចិន បានរាយការណ៍ថា បានរកឃើញករណីថ្មីចំនួន ២៧ ករណី ដែលត្រូវបានបញ្ជាក់នៅថ្ងៃពុធ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន។ យោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់នេះក៏មានករណី មិនលេចរោគសញ្ញាថ្មីចំនួន ១២ ករណី...
បរទេស៖ បណ្តាគណបក្សនយោបាយ បានស្វាគមន៍ការសន្យា របស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ក្នុងការជំរុញឱ្យមាន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈដែលគណៈកម្មាធិការសភា ដែលសិក្សាអំពីការផ្លាស់ប្តូរធម្មនុញ្ញ បានយល់ព្រមជាបឋម ទៅនឹងស្ថាប័នសរសេរធម្មនុញ្ញ ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...