បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរុស្សីនៅសប្តាហ៍នេះ បានធ្វើការបង្ហាញនូវ ចំណាប់អារម្មណ៍ដ៏ខ្លាំងមួយ ក្នុងការចាប់យកការងារប្រតិបត្តិការគ្នា ជាមួយនឹងប្រទេសចិន ដើម្បីទទួលបានបច្ចេកវិទ្យា 5G ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយ លោករដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov បានបញ្ជាក់ទៀតថា រុស្សីដាច់ខាតនឹងមិនធ្វើការ តាមការសម្រេចចិត្តដូចទៅ នឹងប្រទេសអាមេរិកឡើយ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត លោកអ៊ុន ចាន់ដា បានចាត់ទុក អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ដែលសមត្ថកិច្ចជំនាញ ត្រូវសហការជាមួយអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ដោយបង្កើនការទប់ ស្កាត់ និងបង្ក្រាបកាន់តែម៉ឺងម៉ាត់បំផុត។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បាន ប្រកាសថា ចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ នៅតាមតំបន់មួយចំនួន។ សេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ២៥ សីហា បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញជ្រលងសម្ពាធទាប...
ភ្នំពេញ៖ ដំណើរការសាងសង់ អាគាររដ្ឋបាលច្រកទ្វារ ព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង រហូតមកទល់ពេលនេះ បានប្រមាណជា ៩០% ហើយគ្រោងសម្ពោធ នៅពេលខាងមុខនេះ។ នេះបើតាមមន្ត្រីទទួលបន្ទុក ដឹកនាំការសាងសង់បានឲ្យដឹង ក្នុងឱកាសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យ ដំណើរការសាងសង់ នៅថ្ងៃ២៤ សីហា៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក នឹងត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនា អំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែម...
ភ្នំពេញ៖ បន្ទាប់ពីបានទស្សនកិច្ចសិក្សា ស្វែងយល់អំពីផលិតផល និងគុណភាព ផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជារួចមក លោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន របស់ចិន មានការជឿជាក់ថា ផលិតផលកសិផលទាំងនេះ នឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់ នៅប្រទេចិននាពេលខាងមុខឆាប់ៗនេះ។ ក្នុងជំនួបជាមួយលោក...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅរាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា សិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃអាទិត្យ មានចំនួន៨៧នាក់ ជាមួយគ្នានេះដែរ មានអ្នកមកពីក្រៅប្រទេសចំនួន ១៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៥៦.៣៥៣នាក់...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ អំពីការផ្តល់សិទ្ធិឲ្យជួយសង្គ្រោះបន្ទាន់ សម្រាប់ក្រុមវេជ្ជបណ្ឌិត ដោយប្រើប្រាស់សេរ៉ូមឈាម ឬហៅថា ផ្លាស្មាសេរ៉ូម ដែលយកចេញពីរាងកាយរបស់អ្នកជំងឺ បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីធ្វើការព្យាបាលទប់ទល់នឹងជំងឺនេះ ដែលបានសម្លាប់ មនុស្សអស់ជាង១៧៦.០០០នាក់នៅសហរដ្ឋអាមេរិក ។ ការផ្តល់សិទ្ធិនេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា នៅក្នុងប្រទេសឥណ្ឌា មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់៣.១០៦.៣៤៨នាក់ និងមានអ្នកស្លាប់សរុបកើនដល់៥៧.៥៤២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ។ អ្នកឆ្លងជំងឺថ្មីមានចំនួន៦១.៤០៨នាក់ និងមានអ្នកស្លាប់ចំនួន៨៣៦នាក ដែលត្រូវបានគេរាយការណ៍ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ យោងតាមទិន្នន័យបានឲ្យដឹងថា ចំនួនអ្នកជំងឺធ្ងន់ធ្ងរមានចំនួន៧១០.៧៧១នាក់ នៅទូទាំងប្រទេសឥណ្ឌា ទោះបីជាយ៉ាងនេះក្តី ក៏មានអ្នកជាសះស្បើយពីជំងឺ និងចាកចេញពីមន្ទីរពេទ្យវិញ ចំនួន២៣៨.០៣៥នាក់ដែរ...