ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៦៤.៤៧៤នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ៣.៣១៤នាក់ គិតត្រឹមថ្ងៃចន្ទនេះ ។ នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយ ពីជំងឺមានចំនួន ១១២.៧៥៩នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកជំងឺចំនួន២៣៧នាក់បន្ថែម...
តូក្យូ៖ ចំនួនក្រុមហ៊ុនជប៉ុនជាច្រើន កំពុងកើនឡើង និងកំពុងពង្រីកអាជីវកម្ម នៅអាស៊ីអាគ្នេយ៍ និងកាត់បន្ថយប្រតិបត្តិការ នៅក្នុងប្រទេសចិន ដោយសារតែភាពតានតឹង កាន់តែខ្លាំងឡើង រវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន នេះបើយោងតាម អង្គការពាណិជ្ជកម្ម ក្រៅប្រទេសរបស់ជប៉ុន។ ដោយលើកឡើង ពីការស្ទង់មតិរបស់ JETRO ធ្វើឡើងនៅចុងឆ្នាំមុន ស្ថាប័នដែលគាំទ្រ ដោយរដ្ឋាភិបាលបានឲ្យដឹង នៅក្នុងរបាយការណ៍ពាណិជ្ជកម្ម និងវិនិយោគប្រចាំឆ្នាំថា...
បរទេស ៖ យោធារបស់ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ក្នុងដំណើរឆ្លើយតប ចំពោះការបាញ់មីស៊ីល ចេញពីតំបន់ហ្គាហ្សាកាលពីថ្ងៃចុងសប្ដាហ៍ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រថា កងកម្លាំងទ័ពអាកាសបានវាយប្រហារ គោលដៅនានា ពាក់ព័ន្ធក្រុមពួកសកម្មប្រយុទ្ធ ហាម៉ាស ដែលរួមមានទាំងទីតាំងយោធា ដែលប្រើរក្សាទុកគ្រាប់រ៉ុកកែត...
បរទេស៖ ឯកសារដែលកាសែត Washington Post ទទួលបានបង្ហាញថា សេវាកម្មសម្ងាត់អាមេរិក ចង់បានយន្តហោះស៊ើបការណ៍មួយគ្រឿង និងឧទ្ធម្ភាគចក្រ Black Hawk មួយគ្រឿង ដែលផ្ទុកទៅដោយ មេបញ្ជាការក្រុមកុម្មង់ដូរ “ ទម្លាក់ខ្លួនតាមខ្សែពួរ” ដើម្បីការពារសេតវិមាន ខណៈការតវ៉ានៅទីក្រុង វ៉ាស៊ីនតោន ប្រឆាំងនឹងការសម្លាប់លោក George Floyd បានកើតឡើងកាលពី...
បរទេស៖ មន្ត្រីយោធា តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យ ម្សិលមិញថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានសម្រេចចិត្តចាប់ផ្តើម សហសមយុទ្ធរដូវក្តៅប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងសប្ដាហ៍នេះ ក្រោយពីពន្យារពេល ធ្វើសមយុទ្ធនិឃាទរដូវ ដោយសារតែបញ្ហាមេរោគកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះអាមេរិក បាននិយាយថា សហសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងនេះ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ហើយប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី២៨ ខែសីហា...
បរទេស៖ ប្អូនប្រុស របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក រ៉ូបឺត ត្រាំ បានទទួលមរណភាពហើយ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ផ្លូវការ ពីលេខាធិការសារព័ត៌មាន របស់ប្រធានាធិបតីអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក រ៉ូបឺត ត្រាំ...
បរទេស ៖ ក្រសួងការបរទេសបារាំង បាននិយាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា ប្រទេសបារាំង ទើបបានស្នើ មិនឲ្យរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ដាក់បញ្ចូលសកម្មប្រយុទ្ធតាលីបង់ ដែលជាប់ចោទពីបទសម្លាប់ពលរដ្ឋបារាំង ក្នុងកិច្ចព្រមព្រៀង ដោះលែងអ្នកទោស ។ គួរបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានយល់ព្រមដោះលែងអ្នកទោសចំនួន៤០០នាក់ ជាផ្នែកនៃសកម្មភាពឆ្ពោះទៅរកកិច្ចពិភាក្សាសន្តិភាព ជាមួយពួកសកម្មប្រយុទ្ធតាលីបង់ ហើយមន្ត្រីមួយរូប បាននិយាយនៅថ្ងៃសុក្រថា ក្នុងចំណោមអ្នកទោសទាំងនោះ...
បរទេស ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បាននិយាយក្នុង សុន្ទរកថាមួយ ថ្កោលទោសចំពោះអ្វីដែលលោកហៅថា ជាការបោកប្រាស់ របស់រដ្ឋឈូងសមុទ្រថា សហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ បានបង្កើតកំហុសឆ្គងដ៏ធំ ក្នុងការធ្វើកិច្ចព្រមព្រៀង មួយធ្វើឲ្យមានចំណងមិត្តភាព ប្រក្រតីវិញជាមួយប្រទេស អ៊ីស្រាអែល។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត Us...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចិត្តឡើងវិញ គឺមិនសុំUN ពន្យារពេល ការវិលត្រឡប់ របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ ។ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧...
ភ្នំពេញ៖ សៀមរាបអង្គរចាប់ផ្ដើម ដំណើរការបើកទទួលភ្ញៀវទេសចរ ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ ជាមួយភ្ញៀវទេសចរជាតិបានទៅ ទស្សនាយ៉ាងច្រើនកុះករនៅអង្គរវត្ត ។ ក្រសួងទេសចរណ៍ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរ ទាំងអស់គ្នាដែលបានអនុវត្តន៍ និងចូលរួមដើម្បី ការពារសុវត្ថិភាពទេសចរណ៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងថ្ងៃឈប់សម្រាករយៈពេលនេះ។ សូមជូនពរភ្ញៀវទេសចរជាតិ...