ព័ត៌មានអន្តរជាតិ

ភ្នាក់ងារសម្ងាត់ការពារសេតវិមាន ចង់បានយន្តហោះចារកម្ម និងក្រុមកុម្ម៉ង់ដូ ដើម្បីការពារសេតវិមាន អំឡុងពេលមានការតវ៉ា

បរទេស៖ ឯកសារដែលកាសែត Washington Post ទទួលបានបង្ហាញថា សេវាកម្មសម្ងាត់អាមេរិក ចង់បានយន្តហោះស៊ើបការណ៍មួយគ្រឿង និងឧទ្ធម្ភាគចក្រ Black Hawk មួយគ្រឿង ដែលផ្ទុកទៅដោយ មេបញ្ជាការក្រុមកុម្មង់ដូរ “ ទម្លាក់ខ្លួនតាមខ្សែពួរ” ដើម្បីការពារសេតវិមាន ខណៈការតវ៉ានៅទីក្រុង វ៉ាស៊ីនតោន ប្រឆាំងនឹងការសម្លាប់លោក George Floyd បានកើតឡើងកាលពី ឧសភានិងមិថុនា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលការតវ៉ាបានផ្ទុះឡើង នៅពាសពេញប្រទេស នៅចុងខែឧសភា បន្ទាប់ពីការសម្លាប់លោក Floyd ដែលជាជនជាតិស្បែកខ្មៅ រស់នៅទីក្រុង Minneapolis រដ្ឋមីនីសូតា ដោយដៃ របស់មន្រ្តីមកពីកម្លាំងប៉ូលិសទីក្រុង, រដ្ឋបាលលោក ដូណាល់ ត្រាំ បាននាំមក នូវកម្លាំងប៉ូលិសសហព័ន្ធ ក៏ដូចជា ឆ្មាំជាតិរបស់រដ្ឋ ដើម្បីបង្ក្រាបបាតុកម្ម នៅវ៉ាស៊ីនតោនឌីស៊ី។

ទោះយ៉ាងណា បន្ទាប់ពីមួយយប់ ដែលជាយប់ដ៏ពិសេស នៅពេល ដែលក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅខាងក្រៅសេតវិមាន នៅថ្ងៃទី ២៩ ខែឧសភា គឺមានការបញ្ជូន ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ចូលទៅក្នុងលេណដ្ឋានពង្រឹង សម្រាប់ការការពារ ហើយសេវាកម្មសម្ងាត់អាមេរិក បានសំរេចថា វាចាំបាច់ ត្រូវការការការពារដ៏រឹងមាំបន្ថែមទៀត នៃវិមានប្រធានាធិបតីនេះ។

ក្នុងលិខិតចុះថ្ងៃទី ៥ មិថុនា ទទួលបានដោយ ក្រុមឃ្លាំមើលអាមេរិកាំង ហើយបញ្ជូនទៅ កាសែត Washington Post, សេវាសម្ងាត់ បានស្នើសុំគយ និងការពារព្រំដែនអាមេរិក (CBP) ដើម្បីគាំទ្រ ក្នុងទម្រង់ជាយន្ដហោះឈ្លបយកការណ៍ ដែលមានសមត្ថភាព បញ្ជូនរលកសញ្ញា infrared និងឧទ្ធម្ភាគចក្រ លើកមធ្យមដែលមានសមត្ថភាព ការបញ្ជូនកម្លាំងប្រតិកម្មរហ័សពីអាកាស” នៃបុគ្គលិក ១០ នាក់ ដើម្បីការពារ៕ ប្រែសម្រួលៈ ណៃ តុលា

To Top