ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមតួនាទី និងភារៈកិច្ចរបស់ខ្លួន គឺជាកិច្ចការដ៏សំខាន់បំផុត ពោលមានទីតាំងកន្លែង ការងារល្អហើយ ចាំបាច់ត្រូវធ្វើការងារបម្រើពួកគេឲ្យបានល្អដែរ។ សម្ដេច ស ខេង មានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការវិនិយោគប្រាក់ ជាង២៥០ពាន់លានដុល្លារ ក្នុងប្រព័ន្ធការពារមីស៊ីល និងនាវាមុជទឹកថ្មី ដើម្បីជួយទប់ស្កាត់ការ គម្រាមកំហែងយោធា របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។ យោងតាមកម្មវិធីការពារជាតិ មានរយៈពេល៥ឆ្នាំ របស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឲ្យផ្អាក ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ ។ នេះបើយោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ៕
មូស្គូ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ ប្រទេសរុស្ស៊ីលោក Mikhail Murashko បាននិយាយនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Murashko បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ដំបូងបង្អស់កន្លែងផលិតនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានតម្រង់ឆ្ពោះទៅរក ទីផ្សារក្នុងស្រុកដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនរបស់យើង” ។...
បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិកនិងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងជួបគ្នាក្នុងទីក្រុងវីយែន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីភាពតានតឹងនៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ស្របពេលមានជម្លោះរវាងទីក្រុងអាតែននិងទីក្រុងអង់ការ៉ា ជុំវិញធនធានអ៊ីដ្រូកាបូន។ ជំនួបគ្នារវាងរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសតួកគី បញ្ជូននាវាស្ទង់ការរញ្ជួយដី Oruc Reis ទៅកាន់តំបន់សមុទ្រមួយកន្លែង ដែលប្រទេសទាំងពីរអះអាងកម្មសិទ្ធិ ដោយនិយាយថា...
កោះកុង ៖ដើម្បីការពារសុវត្តិភាពពីជំងឺរាតត្បាតកូវីដ19 និងពង្រឹងច្បាប់ចរាចណ៍ឲ្យកាន់ប្រសើរ នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍ លោកស្រី មឹន មាណវី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ19 និងសុខសុវត្ថិភាពចរាចរណ៍ក្នុងឱកាស ដែលរដ្ឋាភិបាលឲ្យឈប់សម្រាកស ៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ។ រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍បានថ្លែងឲ្យដឹងថា ជំងឺឆ្លងកូវិដ១៩ កំពុងបង្កើនហានិភ័យខ្ពស់ លើសកលលោក ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ការពារទាំងជំងឺនេះ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាសហភាពអ៊ឺរ៉ុប ហៅកាត់ថា EU បានឈាន់ទៅដល់កិច្ចព្រមព្រៀងគ្នា ជាមួយនឹងប្រទេសមិនមែនជាសមាជិកចំនួន៨ក្នុងការ ជួយឱ្យអាជីវកម្មរបស់ពួកគេ អាចគ្រប៉គ្រង ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារតេវិរុសកូវីដ១៩។ កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងតាំងតែ ពីថ្ងៃអង្គារដែលមានប្រទេសជាហត្ថលេខីដូចជាAlbania, Georgia, Jordan, Kosovo, Moldova, Montenegro, North Macedonia និង Ukraine ។...
(ភ្នំពេញ) ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០៖ លោកអ្នកប្រហែលជាគិតថាពេលភ្លៀង ឬក្រោយភ្លៀងអាកាសធាតុអាចនឹងត្រជាក់ស្រួលខ្លួន…! តែផ្ទុយមកវិញគឺមិនដូចលោកអ្នកគិតឡើយ! ក្រោយភ្លៀងជួនកាលគឺអាកាសធាតុអាចនឹងហប់ ក្តៅស្អុះស្អាប់លើសដើម និងអាចធុំក្លិនដីទៀតផង… ជាពិសេសផលិតផលម៉ាស៊ីនត្រជាក់មួយចំនួន មានក្លិនមិនល្អទៀតដឹងតែបើកមកធ្វើឱ្យលោកអ្នកក្អក ឆួលកណ្តាស់ឥតឈប់ ពុលក្លិន និងខូចអារម្មណ៍តែម្តង! ត្រូវអត់…? រាល់បញ្ហាទាំងអស់នេះអាចដោះស្រាយបានយ៉ាងងាយ និងមានទំនុកចិត្តបំផុត! ជាមួយនឹង ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM...
ភ្នំពេញ៖លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធ(EBA)២០%របស់កម្ពុជា គឺមិនមែនបាត់បង់ទីផ្សារ ពីសហភាពអឺរ៉ុបនោះទេ ពោលគឺកម្ពុជានៅតែនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុបបានដដែល ប៉ុន្តែត្រូវបង់ពន្ធតែប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ផលប៉ះពាល់និងវិធានការ ឆ្លើយតបនិងបញ្ហា ប្រែប្រួលអាកាសធាតុ ក្នុងវិស័យផលិតកម្មកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកផៃ សីុផាន បានថ្លែងថា...
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិត អាហារូបករណ៍អភិវឌ្ឍ ធនធានមនុស្ស របស់ប្រទេសជប៉ុន (JDS) ចំនួន ២៤រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យានានា នៃប្រទេសជប៉ុន ។...