ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ពីជំងឺកូវីត19 និងសុវត្ថិភាព ចរាចរណ៍ ក្នុងឱកាសឈប់ សងថ្ងៃចូលឆ្នាំខាងមុខ

កោះកុង ៖ដើម្បីការពារសុវត្តិភាពពីជំងឺរាតត្បាតកូវីដ19 និងពង្រឹងច្បាប់ចរាចណ៍ឲ្យកាន់ប្រសើរ នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍ លោកស្រី មឹន មាណវី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ19 និងសុខសុវត្ថិភាពចរាចរណ៍ក្នុងឱកាស ដែលរដ្ឋាភិបាលឲ្យឈប់សម្រាកស ៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ។

រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍បានថ្លែងឲ្យដឹងថា ជំងឺឆ្លងកូវិដ១៩ កំពុងបង្កើនហានិភ័យខ្ពស់ លើសកលលោក ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ការពារទាំងជំងឺនេះ ជាពិសេសការពារទាំងគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ថ្ងៃឈប់សង បុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃខាងមុខនេះ

លោកស្រីបានបញ្ជាក់ថា សូមបងប្អូនខិតខំការពារអាយុជីវិត បើកបរដោយគោរពច្បាប់ចរាចណ៍ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តមុនបើកបរឲ្យបានល្អិតល្អន់ ត្រូវពាក់ខ្សែក្រវ៉ាត់ឬពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ បើកបរត្រូវចេះយោគយល់គ្នា ទាំងនេះគឺដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីច្បាប់ ចរាចរផ្លូវគោកមន្ទីរសាធារណៈការណ៍ បានផ្តល់មួកសុវត្ថិភាពម្នាក់់មួយនិងធ្វើបទបង្ហាញក្នុងការពាក់មួកឲ្យមានសុវត្ថិភាពផងដែរ៕

To Top