ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៣១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន០១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៨៤១នាក់ និងអ្នកស្លាប់កើនដល់១១នាក់ ។ ក្រសួងសុខាភិបាល...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតំបន់មានទំនាស់ នៃតំបន់មេទឹក ស្ថិតនៅក្នុងភូមិ ពពិត ឃុំតាំងក្រាំង ស្រុកបាធាយ និងបានកំណត់យកនីតិវិធីឈ្នះឈ្នះ ដើម្បីធ្វើការដោះស្រាយ ។ អភិបាលស្រុកបាធាយ...
ស្វាយរៀង ៖ បុរសចិត្តភ្លើងម្នាក់ ផឹកស្រាស្រវឹង កើតភ្លើងប្រច័ណ្ឌ បានយកដំបងឫស្សីវាយប្រពន្ធ រហូតដល់ស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងចំណុច ភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស...
(ភ្នំពេញ) ថ្ងៃទី 10 ខែសីហា ឆ្នាំ ២០២០៖ ជម្រើសទូរទស្សន៍កាលពីមុនឱ្យតែមើលឃើញរូបភាព និងឮសំឡេងគឺបានហើយ! ម៉្យាងទៀតទិញទូរទស្សន៍មកដាក់ផ្ទះគឺត្រូវតុបតែងថែមនេះ…ថែមនោះ…ដាក់កន្លែងនេះទូលាយ…ដាក់កន្លែងនោះចង្អៀត…ដាក់ជិតរូបថត ឬបន្ថែមផ្ទាំងគំនូរផ្សេងៗទើបបានវាឡូយ! តែឥឡូវសម័យ AI ពីកំពូលបច្ចេកវិទ្យាអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង សម្រាប់ទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD ស៊េរីឆ្នាំ ២០២០ នេះនឹងផ្តល់ជូននូវ បទពិសោធន៍...
ភ្នំពេញ៖ ម្ចាស់រថយន្តដឹកដីម្នាក់ លោក ឈឿន សុវណ្ណឌី រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គាស់ឈ្នះ៥លានរៀល ពីស្រាបៀរ កម្ពុជា ទាំងមិននឹកស្មានដល់ កាលពីព្រលប់ថ្ងៃទី៣០ កក្កដា ថ្មីៗនេះ។ លោកឳពុកកូនពីររូបនេះ បានសម្តែងក្តីរីករាយថា «អ្នកណាទៅស្មានដល់ ខ្ញុំទិញដំបូងតែ កន្លះកេសហូបជាមួយអ្នករួមការងារ។ដល់តែគាស់កំប៉ុងទីពីរ ឃើញគេដាក់លេខ៥។ ងងឹតពេកក៏ដើរចូលក្នុងផ្ទះ ឲ្យប្រពន្ធជួយមើល។ ដល់តែគាត់មើលស្រាប់តែអរលោតឡើងយំ ដោយសារ រំភើបពេក ព្រោះមិនដែលបាន ឈ្នះទឹកប្រាក់ច្រើននឹង គេទេ។ ម្យ៉ាង មកឈ្នះចំពេលដែលត្រូវការ ចាំបាច់បែបនេះទៀត»។ លោកថា ទឹកប្រាក់នេះពិតជាមក ចំពេលខ្លាំងណាស់ព្រោះដោយសារវិបត្តិជំងឺរាតត្បាត កូវីដ ធ្វើឲ្យប៉ះពាល់ដល់ អាជីវកម្មរបស់គាត់ហើយភរិយាលោក ក៏ពុំមានការងារធ្វើទៀត ដូច្នេះលុយនេះនឹង យកទៅសងធនាគារខ្លះ និងដោះស្រាយជីវភាពខ្លះ។ ក្រៅពីពលរដ្ឋមកពីក្រុងភ្នំពេញរូប នេះ នៅមានអ្នកឈ្នះសរុបចំនួន ១៨នាក់ផ្សេងទៀតផងដែរ ចន្លោះ ពី ថ្ងៃទី ២៧ កក្កដា-០៣ សីហា។ ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរថយន្ត Porsche Macan ទឹកប្រាក់ ៥០ លានរៀល៥ លានរៀល ១០ម៉ឺនរៀល ១ ម៉ឺនរៀលរាប់រយរង្វាន់ផងដែរ។ ពិសាដោយការទទួលខុសត្រូវ!
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ។ សូមជម្រាបថា លោក ឆែម សាវុធ ឋានន្ដរស័ក្តិឧត្តមអគ្គានុរក្សថ្នាក់លេខ១ ត្រូវបានប្រកាសឱ្យចូលកាន់ មុខតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប៉ូលិស៣រូបកំពុងបាត់ខ្លួននៅឡើយ ខណៈដែលមានករណីលិចទូក ល្បាត១គ្រឿងចូលក្នុងដែនទឹក Pulau Tibi នៅស្រុក Tanah Tidung ខេត្ត Kalimantan ខាងជើង ប្រទេសឥណ្ឌូនេស៊ី ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា លោក Pinarayi Vijayan រដ្ឋមមន្ត្រីប្រចាំរដ្ឋ Kerala បានថ្លែងថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដី នៅក្នុងរដ្ឋ Kerala នៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់ ៤៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលសាកសពបន្ថែមទៀត ចំនួន១៧នាក់ត្រូវបានរកឃើញ នៅក្នុងអំឡុងថ្ងៃដដែលនេះ...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសតួកគី បានក្លាយជាប្រទេសជាប់លំដាប់លេខ៣ដែលធ្វើការផលិតវ៉ាក់សាំងក្នុងស្រុកប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន ជូនអង្គការសុខភាពពិភពលោក (WHO) ។ លោក Erdogan បានថ្លែងថា “តួកគីបានបង្ហាញអំពីគំរូនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩...
បុរីរាំ៖ ក្រុមនិស្សិតនិងយុវជនថៃ បាននាំគ្នាធ្វើបាតុកម្មដោយដាក់ឈ្មោះថា “ យុវជនបូរីរាំ ដើម្បីសេរីភាព” នៅឧទ្យានសាធារណៈមួយក្នុងស្រុកមឿង នៃខេត្តភាគឦសានតំបន់ទំនាបបុរីរាំ កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករបានអំពាវនាវឱ្យរំលាយសភា បញ្ចប់ការបំភិតបំភ័យរបស់រដ្ឋាភិបាលដល់ប្រជាជន និងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ នៅឯបាតុកម្មដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ៥ ល្ងាចនៅឧទ្យានសាធារណៈនៅជិតផ្លូវប្រសព្វ...