អត្ថបទ

គេហដ្ឋានកាន់តែ ប្រណីត និងស៊ីវីល័យ ជាមួយមុខងារ Ambient Mode នៅលើទូរទស្សន៍ ដ៏ឆ្លាតវៃ SAMSUNG Crystal UHD ថ្មី…!!

(ភ្នំពេញ) ថ្ងៃទី 10 ខែសីហា ឆ្នាំ ២០២០៖ ជម្រើសទូរទស្សន៍កាលពីមុនឱ្យតែមើលឃើញរូបភាព និងឮសំឡេងគឺបានហើយ! ម៉្យាងទៀតទិញទូរទស្សន៍មកដាក់ផ្ទះគឺត្រូវតុបតែងថែមនេះ…ថែមនោះ…ដាក់កន្លែងនេះទូលាយ…ដាក់កន្លែងនោះចង្អៀត…ដាក់ជិតរូបថត ឬបន្ថែមផ្ទាំងគំនូរផ្សេងៗទើបបានវាឡូយ! តែឥឡូវសម័យ AI ពីកំពូលបច្ចេកវិទ្យាអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង សម្រាប់ទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD ស៊េរីឆ្នាំ ២០២០ នេះនឹងផ្តល់ជូននូវ បទពិសោធន៍ អស្ចារ្យដ៏គួរឱ្យភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿ!!

ដូច្នេះក្រៅពីការកម្សាន្តជាមួយនឹង កម្រិតរូបភាពភ្លឺច្បាស់ឥតខ្ចោះ រូបរាងស៊ិចស៊ីទាក់ទាញលាតស្ទើរតែគ្មានគែម SAMSUNG Crystal UHD ស៊េរីថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតដោយមានបំពាក់មកជាមួយនឹង បច្ចេកវិទ្យាតាំងរូបភាព នៅលើជញ្ជាំងតាមបែបស៊ីវីល័យ (Ambient Mode) ដែលអាចកែប្រែបន្ទប់ទទួលភ្ញៀវ ឬកន្លែងដែលលោកអ្នកដាក់ SAMSUNG Crystal UHD ក្លាយជាកន្លែងដែលពោរពេញ ដោយសិល្បៈ និងភាពទាក់ទាញជាមួយនឹងរូបទេសភាពស្អាតៗ, រូបជួបជុំក្រុមគ្រួសាររបស់លោកអ្នក, ឬក៏ផ្ទាំងបង្ហាញនូវព័ត៌មានផ្សេងៗបានផងដែរ!

ម៉េចដែរ…! ពិតជាឡូយ និងទាន់សម័យណាស់មែនទេ…? មានទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD ស៊េរីឆ្នាំ ២០២០ នេះតែមួយគ្រឿងគឺផ្តល់ឲ្យអ្នកនូវទស្សនីយភាព, ការកម្សាន្ត និងរសនិយមសម្រាប់ជីវិត ដ៏ទំនើបទាន់សម័យរបស់លោកអ្នកយ៉ាងពេញចិត្តតែម្តង! នៅចាំអីទៀត…ប្រញាប់ទិញ 1 គ្រឿងដាក់ផ្ទះឥឡូវនេះ ភ្លាមទៅដើម្បីទទួលបាននូវបទពិសោធន៍នៃពិភពដ៏មហស្ចារ្យ លើសពីការមើលឃើញ និងលើសពីការរំពឹងទុក!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន ដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

បញ្ជាក់៖ សូមកុំភ្លេចសួររកប័ណ្ណធានា រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង …!

This image has an empty alt attribute; its file name is photo_2020-08-10_16-03-50-1024x677.jpg
This image has an empty alt attribute; its file name is photo_2020-08-10_16-03-45-1-1024x677.jpg
To Top