កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងលោក លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ ២០២០នេះបានចុះរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងរកដំណោះស្រាយជូនអាជីវករផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ បើតាមមេឃុំព្រែកដំបូកលោក ផល វ៉ុន បានឲ្យដឹងថា ក្រោយពេលអាជ្ញាធរស្រុកបានរៀបចំទីតាំងលក់ដូរថ្មី...
ប្រធាននាយកយុទ្ធសាស្រ្ត ក្រុមហ៊ុន ទ្រូម៉ាន់នី លោកស្រី ឃួន ហ្រ្វង់ដារា ប្តេជ្ញាចង់បង្កើនចំនួនស្ត្រី ដើម្បីបម្រើការក្នុងវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត ដែលជាប្រយោជន៍ សម្រាប់ក្រុមហ៊ុនផង និងសម្រាប់ប្រទេសជាតិ ផងដែរ។ ក្នុងនាមជាពលរដ្ឋ ខ្មែរ-បារាំង ដែលមានបទពិសោធន៍ ជ្រៅជ្រះច្រើនជាង ១៥ ឆ្នាំ ក្នុងវិស័យ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣ កញ្ញា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជា បានអោយដឹងថា ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាព មិនលើស៣០ថ្ងៃ មិនមានការពិន័យ ឡើយ ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី៣០ថ្ងៃ ឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ៥០០រៀល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បាន ឲ្យដឹង ថា...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រដ្ឋាភិបាល ចិនបើកផ្លូវឲ្យក្រុមហ៊ុនចិន មកវិនិយោគវិស័យកសិកម្មនៅកម្ពុជា គឺជួយអភិវឌ្ឍ វិស័យកសិកម្ម កាន់តែ រីកចម្រើនបន្ថែមទៀត ទាំងពេលបច្ចុប្បន្ន និងអនាគត ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងកសិកម្ម ។...
កោះកុង: ដើម្បីលើកស្ទួយហេដ្ឋារចនាសោភ័ណ្ឌភាព និងផ្នែកវិស័យទេសចរណ៍ខេត្ត និងជួយសម្រួលផ្នែក សុខុមាលភាពរបស់ពលរដ្ឋ ឲ្យមានសុខភាពល្អ និងការពារជំងឺឆ្លងផ្សេងៗ និងសម្រួលការការពារជំងឺឆ្លងកូវិដ១៩ ដែលពិភពលោកកំពង់មាន ហានិភ័យខ្ពស់នោះនៅរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុងបាន ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ឧបករណ៍លំហាត់ប្រាណចំនួន២៦គ្រឿង នៅសួនច្បារមុខសាលាកោះកុង ។ លោក ឈេង សុវណ្ណដា អភិបាលក្រុងបានថ្លែងថា៖...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ប្រជាពលរដ្ឋខ្មែររួមគ្នា ប្តេជ្ញាដាច់ខាត មិនឲ្យមានរបបប្រល័យ ពូជសាសន៍ប៉ុលពត កើតសារជាថ្មីនៅកម្ពុជាឡើយ។ លោក សុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេ ឡេក្រាម នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ថា ការវាយផ្តួលរំលំរបបប្រល័យ ពូជសាសន៍បានទាន់ពេលវេលា...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤០៨នាក់ ត្រូវបានជួយសង្គ្រោះ នៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ក្នុងអំពឡុងពេលជាង ១សប្តាហ៍កន្លងមកនេះ ។ អង្គការអន្តោប្រវេសន៍អន្តរជាតិ បានឲ្យដឹងថា ក្រុមជនអន្តោប្រវេសន៍ ត្រូវបាននាំមកកាន់ឆ្នេរសមុទ្រវិញ ដោយក្រុមឆ្មាំសមុទ្រនៅលីប៊ី ។ អង្គការខាងលើបានបញ្ជាក់ថា សរុបជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល នៃប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន១.២១៥នាក់ និងមានអ្នកឆ្លងជំងឺថ្មី ចំនួន៤២.៦៥៩នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ត្រឹមមួយថ្ងៃសោះ គឺមានចំនួនកើនឡើងទ្វេដង ដែលបានរាយការណ៍ឲ្យដឹង នៅមុននេះមួយថ្ងៃ នៅគ្រាដែលចំនួនអ្នកស្លាប់មានចំនួន៥៥៣នាក់...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគប្រចាំទ្វីបអាហ្វ្រិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានបន្តកើនឡើងដល់ ២៩.៨៣៣នាក់ នៅទូទាំងទ្វីបអាហ្វ្រិក ខណៈដែលអ្នកឆ្លងជំងឺបានកើនឡើងដល់ ១.២៥២.៥៥២នាក់ ។ មជ្ឈមណ្ឌលបានកត់សម្គាល់ថា ប្រទេសចំនួន៥នៅទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ១៩ជាង ៧០ភាគរយ មាន អាហ្វ្រិកខាងត្បូង...