ព័ត៌មានជាតិ
លោក គួច ចំរើន៖ មានជនចង្រៃដើរ ដកដើមផ្កាក្រដាស ដែលដាំនៅមហាវិថីជំទាវម៉ៅ បោះរាយប៉ាយនៅលើផ្លូវ
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះជនចង្រៃដែលបាន ដើរដកដើមផ្កាក្រដាស ដែលក្រុមការងារបានដាំ នៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ភ បោះរាយប៉ាយនៅលើផ្លូវ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរលើគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ សីហាថា «កាលពីថ្ងៃអាទិត្យម្សិលមិញ មានជនចង្រៃ បានដើរដកដើមផ្កាក្រដាស...