ភ្នំពេញ៖ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ផ្តល់នូវប្រមូលសិនពិសេស ដោយគ្រាន់តែចំណាយ ថវិកា ៣ពាន់រៀលប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនដល់ផ្ទះ ក្នុងរាជធានីភ្នំពេញ! រួសរាន់ឡើង ចាប់យកប្រមូលសិនពិសេសនេះ ពីក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលមានរហូត ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កុំឪកាសពិសេសនេះ កន្លងផុតណា ។...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញ ដឹកនាំដោយលោក ឃួង ស្រេង បាននាំយកអំណោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ៕
ភ្នំពេញ, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជា បានប្រកាសនៅថ្ងៃនេះ ថាក្រុមហ៊ុន បានបង្កើតមូលនិធិ ជួយសង្គ្រោះពលរដ្ឋ រងគ្រោះទឹកជំនន់ ដើម្បីផ្ដល់ឱកាស ដល់អតិថិជនរបស់ខ្លួន អាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងទទួលរង ការបំផ្លិចបំផ្លាញ ពីគ្រោះទឹកជំនន់...
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នៅព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០នេះ បានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។ ដោយវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបញ្ឆេះឲ្យយុវជនស្អប់ ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯងដល់ឆ្អឹង ល្មមគ្រប់គ្រាន់ហើយ សម្រាប់ជាតិសាសន៍ខ្មែរ ដែល បានឆ្លងកាត់ភាពល្វីងជូរចត់ និងជិតផុតពូជសាសន៍។ ក្នុងសេចក្ដីថ្លែងការណ៍របស់ គ.ជ.ប នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា ដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០...
ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០៖ ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុន ផ្តល់សេវា ទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូ សហការថ្មីជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធ ផ្នែកភាពយន្ត កំពុងរីកលូតលាស់ យ៉ាងឆាប់រហ័សបំផុតមួយ នៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូគ្នានេះ...
ភ្នំពេញ៖ ក្រោមបទបញ្ជាផ្ទាល់ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ និងនៅថ្ងៃទី១៥ ខែ តុលានេះ បានដឹកនាំបញ្ជាកងកម្លាំង ចុះជួយអន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅវត្តព្រះធាតុ ផ្លូវជាតិលេខ២។ សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០...
កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និង ជនលិចដល់ សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី15 ខែតុលា ឆ្នាំ2020។ កម្លាំងចម្រុះក្នុងរាជធានីភ្នំពេញ រួមមាន អាជ្ញាធរ, កងរាជអាវុធហត្ថ, កងនគរបាល, កងអង្គរក្ស, កងពលតូចថ្មើរជើងលេខ៧០ នៅតែមមាញឹកគ្រប់ពេលវេលា ក្នុងការចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ គ្រប់គោលដៅ។ ក្នុងនោះដែរលោកនាយឧត្តមសេនីយ៍...