បរទេស៖ ប្រធានាធិបតី វេណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ បានជូនពរដល់ប្រធានាធិបតី អាមេរិកដូណាល់ត្រាំ ឱ្យជាសះស្បើយ ពីជំងឺកូវីដ១៩ ទោះបីមានទំនាក់ទំនងរវាងប្រទេស ទាំងពីរ មិនល្អយ៉ាណាក៏ដោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បច្ចុប្បន្នលោក ត្រាំ កំពុងត្រូវបានគេព្យាបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរតាម ឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃសៅរ៍ ទី០៣ ខែតុលានេះ ដើម្បីទទួលការព្យាបាលវីរុសCovid-19 ខណៈដែលលោកប្រធានាធិបតីរូបនេះ រួមទាំងស្ត្រីទី១ មេឡានៀត្រាំ (ភរិយា)...
បរទេស៖ ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ រួមទាំង កូនប្រុសនិងប្អូនស្រីរបស់លោក គ្រោងនឹងចាក់វ៉ាក់សាំងរបស់រុស្ស៊ីឈ្មោះ Sputnik V ការពារមេរោគកូវីដ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ម៉ាឌូរ៉ូ នៅលើធ្វីតធ័រថា កូនប្រុសរបស់លោក គឺ...
យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល រំលេចជីវប្រតបត្តិសិក្សារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមលើកយកនូវជីវប្រវត្តិការសិក្សារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា មានដូចតទៅ៖ ✍?នៅឆ្នាំ 1980-1990 ៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ នៅឆ្នាំ 1990-1993 ៖ សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូរទាំងប្រទេសផ្នែកគណិតវិទ្យា ✍? នៅឆ្នាំ 1995-1999 ៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី ២៩-ឧសភា-១៩៩៩។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។នៅឆ្នាំ1995 ពេលឯកឧត្តមបណ្ឌិត ចេញទៅរៀននៅសហរដ្ឋអាមេរិក ឯកឧត្តម បានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។ ✍? នៅឆ្នាំ 2002 ៖ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក ✍? នៅឆ្នាំ 2008 ៖ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។ សូមបញ្ជាក់ជូនថា៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានចូលរៀននៅសាលា West Point ក្រោយពីបញ្ចប់ការសិក្សា ឯកឧត្តមបានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា ដោយឯកឧត្តម បានលើកឡើងថា ៖ ” ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ ” ។ ❤️សូមជម្រាបជូនថា នេះជាប្រវត្តិការសិក្សាសង្ខេបរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដោយមិនទាន់លើកយកពីប្រវត្តិការងាររបស់ឯកឧត្តម ដែលបានបំពេញកិច្ចការងារជាច្រើនដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ៕ (ហ្វេសប៊ុកផេក យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល)
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាល៦ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ដោយមានរបៀបវារៈចំនួន១១។ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ក្នុងឱកាសកាសបើកសម័យប្រជុំ ព្រះអង្គបានមានព្រះរាជបន្ទូលថា ការបើកប្រជុំជាទៀតទាត់របស់រដ្ឋសភា...
សិង្ហបុរី៖ អ្នកវិភាគចិនមក ពីក្រុមហ៊ុន Fitch Solutions បានលើកឡើងថា សហរដ្ឋអាមេរិកនិងប្រទេសចិន មានគោលការណ៍ផ្ទុយគ្នា ហើយនឹងឈានទៅរក“ សង្គ្រាមត្រជាក់ថ្មី” នៅក្នុងទសវត្សខាងមុខ ដែលតម្រូវឲ្យប្រទេសនានា សម្រេចចិត្ដជ្រើសរើស ភាគីណាមួយពិតប្រាកដ។ តាមរយៈសង្គ្រាមត្រជាក់ថ្មី លោក Darren Tay បានលើកឡើងថា “ខ្ញុំចង់និយាយ អំពីការតស៊ូខាងសេដ្ឋកិច្ច យោធា...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ចិន នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់អង្ករកម្ពុជា ខណៈរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករ ទៅកាន់ទីផ្សារចិន ចំនួន១៧.១៩ម៉ឺន តោន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «ប្រទេសចិន នៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់អង្ករកម្ពុជា»។ បើយោងតាមតួលេខ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីបែបបទ និងនីតិវិធីនៃការអនុវត្តច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ។ អនុក្រឹត្យនេះមាន៥ជំពូក និង១២មាត្រា៕
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក W. Patrick Murphy បានជួបអភិបាល ខេត្តស្ទឹងត្រែង លោក ម៉ម សារឿន ដើម្បីពិភាក្សាពីការគាំទ្រ ចំពោះការងាររុករកយុទ្ធជន បាត់ខ្លួនអាមេរិក ។ ក្រៅពីនោះក៏ពិភាក្សាការងាររួមគ្នា របស់សហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការការពារធនធានព្រៃឈើដ៏មានតម្លៃ។ នេះបើតាមការចុះផ្សាយ របស់ទូតអាមេរិក...