ព័ត៌មានជាតិ

ចិននៅតែជាទីផ្សារ នាំចេញដ៏ធំបំផុត សម្រាប់អង្ករកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ចិន នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់អង្ករកម្ពុជា ខណៈរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករ ទៅកាន់ទីផ្សារចិន ចំនួន១៧.១៩ម៉ឺន តោន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «ប្រទេសចិន នៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់អង្ករកម្ពុជា»។

បើយោងតាមតួលេខ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បាន បញ្ជាក់ថា រយៈពេល ៩ខែ ឆ្នាំ២ ០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ចិន ចំនួន១៧.១៧ម៉ឺនតោនដែលមានកំណើន ៩% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ស្មើនឹង៣៥% នៃការនាំចេញអង្ករសរុប។

សូមរំលឹកថា កម្ពុជា-ចិន ចុះកិច្ចសន្យាពាណិជ្ជកម្ម ជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ គាំទ្រដល់គោលដៅ នាំចេញអង្ករ១លានតោន ក្នុងមួយ១ឆ្នាំ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top