បាងកក៖ សភាប្រទេសថៃ នៅថ្ងៃច័ន្ទម្សិលមិញនេះ បានជជែកដេញដោលគ្នា អំពីវិធីឆ្លើយតបនឹងការតវ៉ាប្រឆាំង រដ្ឋាភិបាល ដោយលោកនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូឆា ប្តេជ្ញាថានឹងជួយសម្រួល ដល់ដំណើរការសភា ដើម្បីសរសេររដ្ឋធម្មនុញ្ញឡើងវិញដែលនេះជាការទាមទារមួយ របស់និស្សិត។ តាមរយៈការពន្លឿនការជជែក ដេញដោលគ្នា ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលឧបត្ថម្ភដោយយោធា ដែលក្នុងនោះព្រឹទ្ធសភា ដែលមានអាសនៈ ២៥០ ត្រូវបានតែងតាំងដោយយោធាទាំងស្រុង...
ញូវយ៉ក៖ អ្នកនាំពាក្យលោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងការផ្លាស់ប្តូរចុងក្រោយនេះត្រូវបានសាទរថាជា“ ការវិវឌ្ឍន៍វិជ្ជមានដ៏សំខាន់គួរឱ្យកត់សម្គាល់” ពិភពលោកធន់នឹងអព្យាក្រឹត និងអាកាសធាតុនៅឆ្នាំ២០៥០ “។ លោក Dujarric បានលើកឡើងថា“ ឥឡូវនេះអង្គការសហប្រជាជាតិ ទន្ទឹងរង់ចាំវិធានការគោល នយោបាយជាក់ស្តែងដែលនឹងត្រូវបានស្នើសុំ និងអនុវត្តដើម្បីឈានដល់គោលដៅនេះ” ។ ប្រមុខយូអិនលោក Guterres គ្មានការសង្ស័យទេថា ប្រទេសជប៉ុន...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញប្រកាសមួយថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៤៦.២០០នាក់ គិតត្រឹមថ្ងៃចន្ទ ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺសរុប គឺមានអ្នកឆ្លងជំងឺថ្មីចំនួន១.៤២៦នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសកាលពីថ្ងៃចន្ទ និងមានអ្នកស្លាប់សរុប ដោយសារជំងឺកូវីដ១៩កើនឡើងដល់១.១១២នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែម ចំនួន២៧នាក់ គិតត្រឹមថ្ងៃចន្ទ ។...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលតាមដាន គ្រោះរញ្ជួយដីរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,២រ៉ិចទ័រ បានកើតឡើងនៅតំបន់ Bahabad ខេត្ត Yazd ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ នៅវេលាម៉ោង១និង០៤នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង០៤នាទី ម៉ោងសកល នៅព្រឹកថ្ងៃអង្គារនេះ ។ គ្រោះរញ្ជួយដីនេះមានរង្វាស់ ៣២.២៤៦ដឺក្រេ...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់៨.១៥២នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន២៨០នាក់ ដែលបានរកឃើញ នៅក្នុងថ្ងៃដដែលនោះ ។ ក្នុងចំណោមអ្នកឆ្លងជំងឺសរុប មានអ្នកជំងឺចំនួន៣.៩៣៣នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ចំនួន១៦នាក់ត្រូវបានកត់ត្រា ។...
ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃសៀមប៉ាង បានចុះល្បាតដល់ចំណុច ត្រពាំងពុំសែន ដកហូតបានសត្វត្រកួត រស់១ក្បាល និងអន្ទាក់ជ្រូកព្រៃ ចំនួន២៧ខ្សែ ដែលជនសង្ស័យទម្លាក់ចោល ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ តុលា នេះបានឲ្យដឹងថា ក្រុមការងារ...
ភ្នំពេញ៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លី ជីញហ្វឹង តំណាងស្ថានទូតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជួបពិភាក្សាគ្នា ដើម្បីបង្កើតបណ្ណាល័យឌីជីតាល់ ប្រឆាំងគ្រឿងញៀនសម្រាប់ ពង្រីកការងារផ្សព្វផ្សាយពីបញ្ហា គ្រឿងញៀនឲ្យបានកាន់តែ ទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក...
បរទេស៖ ប្រទេសកូឡុំប៊ីត្រូវបានសារព័ត៌មាន ចេញផ្សាយថា មានចំនួនករណីឆ្លងកូវីដ១៩ សរុបឈានដល់ ១លាននាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ហើយត្រូវបានគេដឹងដែរថា ក្លាយជាប្រទេសទី២ នៅអាមេរិកឡាទីនដែលបានរាយការណ៍ អំពីចំនួនកម្រិតនេះក្នុងរយៈពេល តិចជាងមួយសប្តាហ៍។ ប្រទេសដែលមានចំនួនពលរដ្ឋប្រមាណជា ៥០លាននាក់នេះ បានរកឃើញករណីកើនឡើងខ្ពស់បំផុត ក្នុងខែសីហានិងបានថយចុះ ចាប់តាំងពីពេលនោះមក ប៉ុន្តែទោះបីជាយ៉ាងណាក្តីគេនៅតែមើលឃើញថាមានការ ចុះបញ្ជីការឆ្លងថ្មីប្រមាណ ៨ ០០០ នាក់ក្នុងមួយថ្ងៃដដែលយ៉ាង...
បរទេស៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ត្រូវាបានគេដឹងថា កំពុងតែបានចាប់ផ្តើមធ្វើ សមយុទ្ធទាំងផ្លូវការអាកាស ផ្លូវទឹកនិងដែនដីនៅជុំវិញ ប្រទេសជប៉ុនក្នុងគោលបំនង ដើម្បីធ្វើការបង្ហាញកម្លាំងនៅចំពោះមុខសកម្មភាព យោធាចិនកើនឡើងនៅក្នុងតំបន់។ សមយុទ្ធដែលត្រូវបានគេស្គាល់ឈ្មោះថា Keen Sword គឺជាសមយុទ្ធដ៏ធំលើកដំបូងចាប់តាំងពីលោក Yoshihide Suga បានក្លាយជានាយករដ្ឋមន្រ្តី របស់ប្រទេសជប៉ុនកាលពីខែមុន ដោយក្នងនោះលោកធ្លាប់បានធ្វើការប្តេជ្ញាថា នឹងបន្តការកសាងយោធា ក្នុងគោលបំណងប្រឆាំងនឹងចិន ដែលទាមទារកោះដែលគ្រប់គ្រង...
កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ។ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមរយ:គម្រោង មនុស្សធម៌នេះ JCI Cambodia បាននាំយកនូវ ស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហម ប្រចាំខេត្តកំពង់ស្ពឺ ផងដែរ។ គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹង កំពុងប្រឈមជាមួយនឹង គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្ត មួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធាន ជាច្រើនទៀត បណ្តាលឲ្យខ្វះខាត នូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង ភាពខ្វះខាត និងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំ ដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរ ជាជំនួយថវិកា សប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុងនិងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គី ជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះយើងបានប្រមូល ឬកៀងគរនូវថវិកា បានចំនួន សរុបប្រមាណ ៣៥,០០០ដុល្លាសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភ សប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាម ប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ក្នុងកម្មវិធី ចុះចែកអំណោយ សប្បុសធម៌ ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋ របស់យើងផងដែរ។ សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំ ដោយពាណិជ្ជករ វ័យក្មេង អាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕