បរទេស៖ នាយករដ្ឋមន្ត្រី របស់ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះ បាននិយាយថា គោលនយោបាយអត្រាប្តូរប្រាក់ របស់វៀតណាម មិនបានផ្តោតគោលដៅ ចំពោះការជួយដល់ ការនាំចេញរបស់ខ្លួន និងបានស្នើថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គួរតែមានវាយតម្លៃខ្លាំងឡើង ចំពោះការពិត ក្នុងប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជេីញបេីកសន្និសីទជាន់ខ្ពស់ ក្រោមប្រធានបទ «អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ។ សន្និសីទនេះត្រូវបានរៀបចំឡេីងដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ សហការជាមួយអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់កំពុងតែបន្ត ពិនិត្យមើលព្រះឥរិយាបថ របស់ព្រះមហាក្សត្រថៃ ដែលមានទំនោរ ចំណាយពេល កាន់តែយូរ នៅទីក្រុង Bavaria ស្របពេលមានការតវ៉ា ពីក្រុមប្រឆាំង នៅក្នុងប្រទេសថៃ កើនឡើងខ្លាំង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News...
បរទេស៖ ក្រុមអ្នកតវ៉ា បានចាប់ផ្តើមដង្ហែក្បួន ទៅកាន់ស្ថានទូតអាល្លឺម៉ង់ នៅល្ងាចថ្ងៃច័ន្ទ ដើម្បីសុំឱ្យរដ្ឋាភិបាលទីក្រុងប៊ែរឡាំង ពិនិត្យមើលបញ្ហារបស់ព្រះករុណា ព្រះមហាក្សត្ររបស់ប្រទេសថៃ នៅពេលដែលរស់នៅ ក្នុងប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ពួកគេ (បាតុករ) បាននិយាយនៅមុននេះថា ពួកគេនឹងដាក់ញត្តិទៅរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈស្ថានទូត...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយតម្លៃ របស់បេក្ខភាព ប្រធានាធិបតីអាមេរិក មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក ចូ ប៊ីដិន មកលើរុស្ស៊ីថា ជាការគម្រាមកំហែងដ៏ធំបំផុត ចំពោះសន្តិសុខជាតិអាមេរិកនោះ គឺជារឿងខុស និងជំរុញឲ្យមានការស្អប់ខ្ពើម ចំពោះប្រទេសរុស្ស៊ី។ នៅក្នុងសន្និសីទមួយ នៅពេលត្រូវគេ សុំឲ្យផ្តល់សេចក្តីអត្ថាធិប្បាយ ស្តីពីការវាយតម្លៃរបស់លោក ចូ ប៊ីដិននោះ...
បរទេស៖អង្គការឃ្លាំមើលសង្គ្រាមនិងប្រភពពីពួកបះបោរ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារតាមអាកាសទៅលើជំរុំមួយ ស្ថិតនៅក្នុងប្រទេសស៊ីរីភាគពាយព្យ ដែលកាន់កាប់ដោយកងកម្លាំងពួកបះបោរគាំទ្រដោយរុស្ស៊ី បានសម្លាប់មនុស្សតិចបំផុតចំនួន២០នាក់ នៅថ្ងៃចន្ទនេះ។ ប្រភពពីពួកឧទ្ទាមបាននិយាយប្រាប់ថា ការវាយប្រហាររបស់រុស្ស៊ី បានផ្តោតគោលដៅលើពួក Failaq al-Sham នៅក្នុងមូលដ្ឋានពួកគេជិតព្រំដែនជាប់ប្រទេសតួកគីនោះ សម្លាប់មនុស្ស២០នាក់ ស្របពេលដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅអង់គ្លេស បានបញ្ជាក់ថា មានមនុស្សស្លាប់សរុប៣៤នាក់ និងរបួសជាច្រើននាក់។ គួរបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយអំណាចដែនអាកាសរុស្ស៊ី បានវាយដេញពួកឧទ្ទាមឲ្យវិលត្រឡប់ទៅដល់ទីតាំងមួយជាប់ប្រទេសតួកគី...
បរទេស៖ មេដឹកនាំគណបក្សប្រឆាំងលោក Sompong Amornwiwat បានបើកសម័យប្រជុំពិសេសរបស់សភានៅថ្ងៃច័ន្ទ ជាមួយនឹងការអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ខណៈក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលគ្រោងនឹងដាក់ស្ថានទូតអាល្លឺម៉ង់ ដោយមានញត្តិដែលមិនធ្លាប់មាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំគណបក្សភឿថៃបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ គួរតែចុះចេញពីតំណែងដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសទៅលើការតវ៉ាដោយប្រើកាណុងបាញ់ទឹក ប្រឆាំងនឹងក្រុមបាតុករ កាលពីថ្ងៃទី...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយសារស្ថានភាពទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រុមការងារ រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានមកពិនិត្យស្ថានភាពកាយ ដី បើកផ្លូវរំដោះទឹកជំនន់ ក្នុងសង្កាត់ព្រែកកំពឹស។...