ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឱ្យក្រសួងចំនួន៤ ក្នុងនោះរួមមានក្រសួងសាធារណការនិងដឹកជញ្ជួន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះប្រតិបត្តិការ ស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ អោយបានឆាប់រហ័ស ក្រោយជំនន់ទឹកភ្លៀងស្រក ។ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុង ខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា លោកសាស្ត្ រាចារ្យ Dr. Anthony Fauci បានបញ្ជាក់យ៉ាងច្បាស់ហើយថា វ៉ាក់សាំងកូវីដ១៩នឹងអាចបង្ហាញខ្លួន ជាផ្លូវការនិងប្រើប្រាស់ បានក្នុងប្រទេសអាមេរិក នៅត្រឹមចុងឆ្នាំនេះ។ លោកសាស្ត្រាចារ្យ Fauci ត្រូវបានគេស្គាល់ថា ជាអ្នកវិទ្យាសាស្ត្រដ៏ល្បី របស់រដ្ឋាភិបាលអាមេរិក ហើយលោកបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន BBC ថាកញ្ចប់វ៉ាក់សាំង...
ភ្នំពេញ៖លោក បណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃ យ៍ និងជាគណៈកម្មាធិការធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា បានអំពាវនាវ ឲ្យក្រុមហ៊ុនជាតិ-អន្តរជាតិ ពាក់ព័ន្ធវិស័យមួយនេះ គួរបញ្ជូនសមាជិក សមាជិការបស់ខ្លួន ឲ្យមកទទួលការ បណ្តុះបណ្តាល ឲ្យបានច្បាស់លាស់ ។ ការអំពាវនាវនេះ ក្រោយសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញ ដែលជាអង្គភាពមួយ ត្រូវបានបង្កើតឡើង ក្នុងការ...
បរទេស៖ទីក្រុងវ៉ាស៊ីនតោន តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើវិទ្យាស្ថានស្រាវជ្រាវរបស់រុស្ស៊ី ដែលមានជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍផលិតកម្មវិធីកុំព្យូទ័រដ៏គ្រោះថ្នាក់ មានសមត្ថភាពអាចបង្កការខូចខាតធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្ម តែការដាក់ទណ្ឌកម្មនេះត្រូវរុស្ស៊ីហៅថា ជាទង្វើមិនស្របច្បាប់។ ក្រសួងរតនាគារអាមេរិក បានចោទថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកណ្ដាលផ្នែកសារធាតុគីមីនិងមេកានិកគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី គឺត្រូវទទួលខុសត្រូវ ចំពោះការបង្កើតកម្មវិធីដែលបានធ្វើឲ្យអាចមានការវាយប្រហារ លើអគារតេលសិលាគីមីមួយកន្លែងនៅតំបន់មជ្ឈិមបូព៌ា ក្នុងឆ្នាំ២០១៧។ ចំណែកអ្នកវិភាគនានា បានមើលឃើញសកម្មភាពដាក់ទណ្ឌកម្មនោះ ថាជាការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះមហាអំណាចជាសត្រូវនឹងខ្លួន មិនឲ្យជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោតរបស់អាមេរិក ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ៕
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃនេះ បានចេញផ្សាយថា មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោក Leopoldo López បានធ្វើការភៀសខ្លួន គេចចេញពីប្រទេសអាមេរិកខាងត្បូង ជាស្រុកកំណើតរបស់លោក ហើយនិងកំពុងធ្វើដំណើរនៅថ្ងៃសៅរ៍ ទៅកាន់ប្រទេសអេស្បាញ ជាកន្លែងដែលគាត់ នឹងចំណាយពេល ជាមួយក្រុមគ្រួសាររបស់គាត់ មុនពេលធ្វើដំណើរ ឆ្ពោះទៅសហរដ្ឋអាមេរិក។ ប្រភពដដែលបានឲ្យដឹងទៀតថា គាត់នឹងធ្វើដំណើរទៅដល់អាមេរិក ក្នុងគោលបំណង ដើម្បីបន្តកិច្ចប្រឹងប្រែងការងាររបស់គាត់ ក្នុងការផ្តាច់របបដឹកនាំ...
បរទេស៖ ផ្លូវថ្នល់នៅជុំវិញផ្លូវប្រសព្វ Ratchaprasong ត្រូវបានបិទនៅថ្ងៃអាទិត្យនេះ សម្រាប់ការជួបជុំមួយ ដែលអំពាវនាវ ដោយក្រុមប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបដិសេធមិនចុះចេញពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងហោចណាស់ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលចំនួន ១ ០០០...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួសុខាភិបាល បានប្រកាសប្រចាំថ្ងៃ កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ៤៣.៧៨៨នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន១.៤២៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ សរុបអ្នកស្លាប់ថ្មីចំនួន២៨នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប ដោយសារជំងឺឆ្លងរាតត្បាតពីវីរុសកូរ៉ូណា...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុង ខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណប កោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំទៅកាន់ក្រុមប្រឆាំង នៅខាងក្រៅស្រុក ដែលបញ្ជាឲ្យសកម្មជន ធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជា ឲ្យប្រយ័ត្នប្រពន្ធកូនរស់នៅក្នុងស្រុក។ ក្នុងនោះ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន G.T.V.C បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅជូនលោតា លោកយាយ អ៊ុ ពូ មីង ជាគ្រួសារក្រីក្រ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រុមអាជ្ញាធរតួកគី បានចាប់ខ្លួនជនសង្ស័យ តិចបំផុត៤០នាក់ ពាក់ព័ន្ធនឹងករណី ស្លាប់មនុស្សជាច្រើននាក់ ដោយសារពុលស្រា នៅទូទាំងប្រទេសតួកគី ។ ក្រសួងបានឲ្យដឹងថា សរុបក្នុងចំណោមជនសង្ស័យ១០០នាក់ ត្រូវបានឃាត់ខ្លួន បានពាក់ព័ន្ធនឹងផលិតកម្ម និងដឹកជញញ្ជូន គ្រឿងស្រវឹង ។...