ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រប្រចាំ រដ្ឋាភិបាលអាមេរិក បញ្ជាក់ពីពេល ច្បាស់លាស់ ដែលវ៉ាក់សាំង កូវីដ១៩ នឹងអាចប្រើប្រាស់បាន

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា លោកសាស្ត្ រាចារ្យ Dr. Anthony Fauci បានបញ្ជាក់យ៉ាងច្បាស់ហើយថា វ៉ាក់សាំងកូវីដ១៩
នឹងអាចបង្ហាញខ្លួន ជាផ្លូវការនិងប្រើប្រាស់ បានក្នុងប្រទេសអាមេរិក នៅត្រឹមចុងឆ្នាំនេះ។

លោកសាស្ត្រាចារ្យ Fauci ត្រូវបានគេស្គាល់ថា ជាអ្នកវិទ្យាសាស្ត្រដ៏ល្បី របស់រដ្ឋាភិបាលអាមេរិក ហើយលោកបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន BBC ថាកញ្ចប់វ៉ាក់សាំង ក្នុងចំនួនកំណត់មួយ នឹងត្រូវប្រគល់ទៅ ឲ្យក្រុមមនុស្ស ដែលមាន សិទ្ធិអទិភាព ដើម្បីទទួលបានវា ហើយជឿជាក់ថាការចែកចាយនឹង ធ្វើឡើង យ៉ាងហោចណាស់ជាច្រើន
ខែរហូតដល់ដើម ឆ្នាំ២០២១។

ទោះបីជាយ៉ាងណាក្ តីលោក Fauci មិនបានបញ្ជាក់ បន្ថែមទេថាតើវ៉ាក់សាំងនោះ នឹងត្រូវបន្តចែកចាយ ទៅកាន់មនុស្សទូទៅក្នុងពេល ណាឡើយហើយក៏មិនបានបញ្ជាក់
ច្បាស់អំពីព័ត៌មានលំអិត ពីក្រុមហ៊ុនឬឈ្មោះ វ៉ាក់សាំងនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top