ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង គឺជំនួយបានទៅដល់ដៃ ជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់ និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ។ តាមរយ ៈបណ្ដញសង្គមហ្វេសប៊ុក នៅព្រឹកនេះសម្ដេចក្រឡាហោម ស...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា សេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងបញ្ចេញទឹក ប្រមាណជាង១លានតោន ដែលមានផ្ទុកសារធាតុវិទ្យុ សកម្មចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វុយកូស៊ីម៉ា ចូលក្នុងសមុទ្រ ។ នេះបើយោងតាមកាសែតជាតិ Nikkei, Yomiuri...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ប្រទេសចិន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលជាតួលេខ មិនផ្លាស់ប្តូរធៀបនឹងថ្ងៃមុននេះ ។ គណៈកម្មាធិការសុខាភិបាល បានឲ្យដឹងនៅថ្ងៃចន្ទនេះ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានចេញសេចក្តីប្រកាសមួយថា អ្នកដែលឆ្លងជំងឺទំាងអស់នេះ សុទ្ធតែជាអ្នកមកពីបរទេស...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា មន្ត្រីក្នុងស្រុកមួយរូបបានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សចំនួន១៦នាក់បានស្លាប់ និង៩០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានករណីផ្ទុះ ដ៏កក្រើកមួយនៅខាងក្រៅ ស្នាក់ការប៉ូលិសខេត្ត នៅរដ្ឋធានី Firoz Koah ខេត្ត Ghor ស្ថិតនៅប៉ែកខាងលិច នៃប្រទេសអាហ្វហ្គានីស្ថាន ។ លោក...
បន្ទាប់ពីមានការជនលិច ក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នពេញមួយរយៈមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានផ្ទះប្រជាពលរដ្ឋមួយចំនួនហាក់ស្រកទឹកចុះបន្តិច ដែលធ្វើឲ្យពលរដ្ឋខ្លះសម្រេចចិត្ត ចូលទៅនៅបណ្តើរៗ ដើម្បីមើលថែនិងបោសសម្អាតផ្ទះសម្បែង និងរៀបចំទុកដាក់សម្ភារៈដែលខូចខាត។ ដោយបានទទួលបទបញ្ជា ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ ដោយយកចិត្តទុកដាក់ផងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីទៀត លើជនជាត់ខ្មែរដែលបានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ និងគ្មានករនីជាសះស្បើយ។ សូមបញ្ជាក់ថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩សរុប ចំនួន២៨៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុប ៥នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២០នេះ បាននិងកំពុងអញ្ជើញ ធ្វើដំណើរ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជន ប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ...
ភ្នំពេញ៖ ដោយស្ថានភាពនៃជំនន់ទឹកភ្លៀង បានវិលទៅរកភាពប្រក្រតីវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យលោក លោកស្រី ដែលមានមធ្យោបាយ ដឹកជញ្ជូនធុនធំទាំងអស់ អាចប្រកបរបររកស៊ី ទទួលទានឡើងវិញ បាននៅលើផ្លូវជាតិទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ ជាធម្មតាចាប់ពីម៉ោង 00 ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះតទៅ។ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មកររោងចក្រចំនួន៦៩៧នាក់ ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ ចុះជួយដឹកជញ្ជូនសម្ភារៈរបស់ខ្លួនពីក្នុងរោងចក្រទៅផ្ទះរបស់ពួកគាត់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ដោយទឹកជំនន់។ តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រងកង សង្រ្គោះមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៤រហូតមកដល់ថ្ងៃ១៩ តុលា នៅផ្សារព្រែកជ្រៃបានសង្រ្គោះ និងដឹកជញ្ជូនចំនួន ១០៣ដង...