ភ្នំពេញ៖ តុលាកាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការ កោះហៅលោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ និងបក្ខពួកចូលសវនា ការនៅថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមបទល្មើស«រួមគំនិតត្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍»។ យោងតាមដីការ ដែលសមត្ថកិច្ចជិត១០នាក់ បានយកទៅបិទនៅមុខ អតីតស្នាក់ការគណបក្សសង្គ្រោះជាតិ នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០ នៅសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ...
បរទេស៖ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានពិភាក្សាស្តីពីជម្លោះយោធានៅតំបន់ Nagorno-Karabakh ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទផ្សេងគ្នាមួយ ជាមួយជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅថ្ងៃទី០១ខែវិច្ឆិកា និងជាមួយប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោក Ilham Aliyev នៅថ្ងៃទី០២ខែវិច្ឆិកា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមដូច្នេះថា “បញ្ហាដោះស្រាយជម្លោះនៅតំបន់...
បរទេស៖ក្រោយកិច្ចប្រជុំសម្ងាត់មួយ របស់ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង សមាជិករដ្ឋសភាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែផលិតនាវាមុជទឹកថ្មីពីរគ្រឿង ហើយមួយគ្រឿងក្នុងចំណោមនោះ គឺមានសមត្ថភាពអាចបាញ់ មីស៊ីលផ្លោងបាន។ លោក Ha Tae-keung ជាសមាជិករដ្ឋសភាមួយរូបមកពីបក្សប្រឆំាង នៅក្នុងគណៈកម្មាធិការចារកម្មរបស់រដ្ឋសភា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “មួយក្នុងចំណោមនាវាមុជទឹក ដែលកូរ៉េខាងជើងកំពុងតែផលិត គឺអាចបំពាក់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកបាន។ នាវាមួយមានប្រភេទ Romeo ហើយមួយផ្សេងទៀត គឺជាទំហំធំមធ្យមប្រភេទថ្មី”។...
ភ្នំពេញ ៖ តាមរយៈលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញលោក វិកទ័រ អកបាន (Viktor Orban) នាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សនកិច្ចផ្លូវការ នាពេលសមស្របខាងមុខ ។ ក្នុងជំនួបជាមួយលោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈ រវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលត្រូវចុះហត្ថលេខានោះរួមមាន៖១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក...
ភ្នំពេញ ៖ ក្រោយពីមាន អង្គការសង្គមស៊ីវិល ចំនួន៥៧ បានចោទប្រកាន់រាជរដ្ឋាភិបាល យាយីទៅលើ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាននោះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថា វាគ្រាន់តែ ជាយុទ្ធសាស្ដ្ររបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញយកលុយពីខាងក្រៅ ទាក់ទាញ ការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួនប៉ុណ្ណោះ។ យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែវិច្ឆិកា...
ភ្នំពេញ៖ បន្ទាប់ពីជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋ បានស្រកទៅវិញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើសកម្មភាព ជួយសម្អាតភូមិដ្ឋាន ក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា សកម្មភាពទាំងនេះ ត្រូវបានធ្វើឡើង...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងតួកគីកាលពីថ្ងៃច័ន្ទបានបញ្ចប់ការរុះរើចំណុចសង្កេតការណ៍មួយ ដែលគ្រប់គ្រង ដោយប្រទេសតួកគី នៅក្នុងខេត្តហាម៉ាភាគកណ្តាលរបស់ប្រទេសស៊ីរី។ សារព័ត៌មាន SANA បានចុះផ្សាយថា កងកម្លាំងតួកគី បានបញ្ចប់ការរុះរើចំណុចអង្កេតរបស់ពួកគេហើយបាន យកឧបករណ៍របស់ពួកគេចេញ ទាំងអស់នៅទីប្រជុំជន Morek ក្នុងទីប្រជុំជន Hama ។ ជាមួយគ្នានេះដែរក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា បន្ទាប់ពីការរុះរើពេញលេញនៃចំណុចអង្កេតនេះ...
ញូវយ៉ក៖ លោក Bill de Blasio អភិបាលក្រុងញូវយ៉កកាលពីថ្ងៃចន្ទ បានរិះគន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការលើកឡើងថា សុពលភាពនៃការបោះឆ្នោតទូទៅ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ អាចត្រូវបានគេសង្ស័យ។ លោកអភិបាលក្រុងបានឲ្យដឹងនៅក្នុងវីដេអូខ្លីមួយដែលសរសេរដោយខ្លួនលោកផ្ទាល់ជាមួយរូបសញ្ញារបស់ NYC ថា “យើងទាំងអស់គ្នាមានបញ្ហាយ៉ាងខ្លាំង នៅពេលឃើញប្រធានាធិបតីអាមេរិក សំណួរជាមុនអំពីសុពលភាព នៃការបោះឆ្នោត យើងមិនដែលឃើញពីប្រធានាធិបតីបែបនេះទេ”។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃអាទិត្យលោក...
ក្នុងគោលបំណងផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀត នៅខេត្តសៀមរាបគឺ «សាខាក្រុងអង្គរ» ដែលមានអាសយដ្ឋាន៖ ផ្លូវជាតិលេខ 6 ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ 2020 នេះ ប្រាសាក់ បានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់ 182...