ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានប្រកាសពី ការវគ្គបណ្ដុះបណ្ដាលដោយ ឥតគិតថ្លៃលើជំនាញគេហកិច្ច និងជំនាញម្ហូបអាហារនិងភេសជ្ជៈ តាមប្រព័ន្ធអនឡាញ៕
យូអិន៖ គណៈកម្មាធិការមួយ របស់អង្គការសហប្រជាជាតិ បានអនុម័តនូវសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវ ឱ្យមានការកែលម្អលក្ខខណ្ឌសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ដែលនឹងត្រូវបញ្ជូនទៅមហាសន្និបាត អង្គការសហប្រជាជាតិ ដើម្បីពិចារណា។ ប្រសិនបើដំណោះស្រាយត្រូវបានអនុម័ត នោះនឹងត្រូវបានកត់សម្គាល់ជាលើកទី១៦ ចាប់តាំងពីឆ្នាំ២០០៥ ដែលបានធ្វើឱ្យមានការជំទាស់យ៉ាងខ្លាំងពីកូរ៉េខាងជើង។ ដំណោះស្រាយចុងក្រោយ ត្រូវបានអនុម័តដោយការមូលមតិគ្នានៅគណៈកម្មាធិការទី ៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលដោះស្រាយបញ្ហាសង្គមមនុស្សធម៌ និងវប្បធម៌នេះបើយោងតាមអង្គការពិភពលោក។ ប្រទេសកូរ៉េខាងត្បូង មិនបានផ្តល់ដំណោះស្រាយដល់ឆ្នាំទី២...
បរទេស៖ ករណីថ្មីនៃវីរុសកូវីដ១៩ មានលើសពី ៣០០ ករណីនៅថ្ងៃពុធនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភថា រលកទី ៣ នៃជំងឺរាតត្បាតសកលនេះ កំពុងចាប់ផ្តើមវាយប្រហារប្រទេស កូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមទីភ្នាក់ងារ ត្រួតពិនិត្យនិងការពារជំងឺកូរ៉េ (KDCA) ថា មានការឆ្លងវីរុសនេះចំនួន...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ដោយបានគោលការណ៍ណែនាំពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រោងភាពយន្ដ រោងសម្ដែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស ដែលបានចុះអនុស្សារណៈយោ គយល់គ្នាជាមួយក្រសួង អំពី ការប្រតិបត្តិស្ដង់ដារការពារការចម្លងមេរោគកូវីដ-១៩ នឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរ ការឡើងវិញដូចមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា។ យោងតាមសេចក្ដី...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិ ក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ត្រូវបន្ដរឹតបន្ដឹងដដែលដូចឆ្នាំ មុនៗ ធ្វើយ៉ាងណាកុំឲ្យមានការរើសអើងរវាង សិស្សានុសិស្ស ប្រឡងសម័យគ្មានកូវីដ-១៩...
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយ:JICAបានផ្ដល់ ឥណទានសម្បទានសរុប ចំនួន ២៣៤,៦ លានដុល្លារ ដល់កម្ពុជា សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩។ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ JICA នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ការផ្ដល់ឥណទានសម្បទាន នាពេលនេះគឺក្នុងគោលបំណង លើកកម្ពស់ស្ថភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែង...
បើទោះបីជាស្ថានភាពកូវីដ-១៩ នៅតែបន្តអូសបន្លាយមនៅលើពិភពលោក មិនទាន់ផុតនៅឡើយក្តី រួមទាំងប្រទេសកម្ពុជា យើងផងដែរនោះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម កាន់តែបង្កើន ការយកចិត្តទុកដាក់ខ្ពស់ និងបន្តជំរុញបន្ថែមទៀត ទៅដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិក ក្រោមឱវាទទាំងអស់ ធ្វើយ៉ាងណារួមគ្នាចូលរួមទប់ស្កាត់ការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ។ ស្ថានភាពវីរុសកូវីដ១៩ បានបន្តរាតត្បាត ស្ទើតែពេញមួយឆ្នាំទៅហើយ នៅលើប្រទេសទាំងឡាយ ក្នុងពិភពលោក រហូតមកដល់ខែវិ ច្ឆិកា ចុងឆ្នាំ២០២០នេះ មិនទាន់បានបង្ហាញពីភាពធូស្រាល ទាំងស្រុងនៅឡើយ ។ លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ប.ស.ស. ឆ្លើយតបនិងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា លោកអគ្គនាយកតែងតែមានការ យកចិត្តទុកដាក់ខ្ពស់ និងបានក្រើនរំលឹក ដល់មន្ត្រីបុគ្គលិក ក្នុងស្ថាបន័របស់ខ្លួន ឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធាន សុខាភិបាលជាមួយគ្នា និងតួនាទីបំរើអត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិតប្រកបដោយ ស្មារតីទទួលខុសត្រូវ ។ ប.ស.ស. ជាស្ថាប័នមួយ ដែលប្រមុខដឹកនាំ រាជរដ្ឋាភិបាលមានទំនុកចិត្ត ហើយបានប្រគល់ភារកិច្ច ជាប្រតិបត្តិករណ៍តែមួយគត់ ក្នុងការផ្តល់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. ទាំងក្នុងនិងក្រៅប្រពន្ធ័ ។ បើយោងតាមរបាយការណ៍ របស់ការិយាល័យតាវកាលិក នៃ ប.ស.ស. បានឱ្យដឹងថា គ្រាន់តែក្នុងខែតុលា កន្លងទៅថ្មីៗនេះ ថវិកាសរុបប្រមាណជាង ២.៨ ពាន់លានរៀល ហើយរបស់រាជរដ្ឋាភិបាល ត្រូវបានបើកផ្តល់ជូនស្ត្រី សម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៧២០៦ នាក់ តាមរយៈបេឡាជាតិសន្តិសុខសង្គម ។ បើទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ ប.ស.ស. នៅតែបន្តក្រើនរំលឹកដល់ មន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ រួមចំណែក ក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាពពបំផុត ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេច តែងតែគិតគួរ និងយកចិត្តទុកដាក់ ខ្ពស់បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា៕
តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានថ្លែងថា កងទ័ពអាកាសរបស់តៃវ៉ាន់ បានឲ្យរក្សាការហោះហើរ សម្រាប់យន្តហោះចម្បាំង F-16 បន្ទាប់ពីបាត់បង់យន្តហោះចំនួន០១គ្រឿង នៅគ្រាដែលបំពេញ...
បរទេស៖ អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង គឺលោកស្រី Kathleen Stephens បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីទើបជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក ចូបៃដិន និងមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន គឺអាចមានកិច្ចប្រជុំ កំពូលជាមួយគ្នាបាន ប៉ុន្តែប្រសិនបើអ្នកទាំងពីរមើលឃើញការប្រជុំបែបនេះនឹងបង្កើតលទ្ធផល “ច្បាស់លាស់” ។ យោងតាមសារព័ត៌មាន Korean Times...
ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលនឹងមិនដកច្បាប់ពិសេសដើម្បីរារាំងការប៉ះទង្គិចគ្នារវាងក្រុមបាតុករដែលជាគូប្រជែងនឹងគ្នានោះទេ ប៉ុន្តែនឹងបង្កើនការអនុវត្តច្បាប់ជាប្រចាំ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើមិនចាំបាច់នោះទេ រដ្ឋាភិបាលនឹងប្រើច្បាប់ពិសេស។ ទោះយ៉ាងណាការអនុវត្តច្បាប់ ជាទៀងទាត់នឹងត្រូវបង្កើនឡើង។ លោក ប្រាយុទ្ធ បានឆ្លើយតបនឹងសំណួរអំពីការប្រយុទ្ធ...