សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី នឹងពង្រឹងទៅលើការត្រួតពិនិត្យតាមព្រំដែន សម្រាប់អ្នកដំណើរទាំងឡាយ មកពីហ្វាំងឡង់ និងតួកគី ដែលតម្រូវឲ្យពួកគេ ត្រូវនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ នៅតាមទីកន្លែង ដែលបានរៀបចំ នៅពេលមកដល់ទឹកដីសិង្ហបុរី ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសបានធ្វើឡើង ដែលមានករណីកើនឡើង នៅហ្វាំងឡង់...
សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងពីភាពរឹងមាំ នៃទំនាក់ទំនងប្រទេសរបស់លោក ជាមួយប្រទេសកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ លើដំណើរទស្សនកិច្ច របស់លោកនៅទីនេះ ទោះបីកំពុងមានជំងឺកូវីដ-១៩ ដោយបង្ហាញពីសារសំខាន់ នៃភាពជាដៃគូទ្វេភាគី។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់ នៅពេលចាប់ផ្តើមកិច្ចពិភាក្សារបស់លោក ជាមួយរដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung-wha...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មន្ដ្រីអនុវត្តច្បាប់ មិនត្រូវប្រើមាត់ជំនួសច្បាប់ឡើយ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវយកច្បាប់មកដោះស្រាយ ព្រោះប្រទេសកម្ពុជាគ្រប់គ្រងដោយនីតិរដ្ឋ ដូច្នេះត្រូវគោរពនីតិរដ្ឋ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០ ២០ នៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី សម្ដេចក្រឡាហោម...
តូក្យូ៖ ទីភ្នាក់ងារគ្រួសារអធិរាជជប៉ុន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្តលុបចោលព្រឹត្តិការណ៍ឆ្នាំថ្មី ប្រចាំឆ្នាំរបស់អធិរាជណារុហ៊ីតុ នៅឯវិមានអធិរាជ ដោយសារតែមានការកើនឡើងនូវចំនួនករណីថ្មីនៃជំងឺកូវីដ-១៩។ នេះជាលើកទី១ ហើយដែលព្រឹត្តិការណ៍នេះត្រូវបានគេបិទតាំងពីឆ្នាំ១៩៩០ នៅពេលដែលប្រទេសនេះ កំពុងកាន់ទុក្ខមរណភាពនៃមរណភាពរបស់អធិរាជហ៊ីរ៉ូហ៊ីតូ ដែលជាជីតារបស់ព្រះចៅអធិរាជបច្ចុប្បន្ន។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែមានការព្រួយបារម្ភថា វានឹងទាក់ទាញមនុស្សយ៉ាងច្រើនកុះករចូលទៅក្នុងកន្លែងឃុំឃាំង ដែលភាគច្រើននៃពួកគេ គឺជាមនុស្សវ័យចំណាស់ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺធ្ងន់ធ្ងន់ ដែលបណ្តាលមកពីវីរុស។ គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ ដែលជាធម្មតាប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ៧មករាតេជោសន្តិភាពរដូវកាលទី៥ ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤២ ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃសៅរ៍ទី ៥ ខែ ឆ្នូ ឆ្នាំ២០២០ ទៅបញ្ចប់នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ២០២១ដោយក្រុមកីឡាចូលរួមប្រកួតមានចំនួន១០ក្រុមមានក្រុមជាតិ និងអន្តរជាតិក្រោមគំនិតផ្តួចផ្តើមដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO)បានបញ្ចេញតួលេខចុងក្រោយឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក បានកើឡើងលើសពី៦០លាននាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ត្រូវនឹងម៉ោង១៧និង៣៨នាទីម៉ោងសកល គឺបានកើនដល់៦០.០៧៤.១៧៤នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ដោយសារវីរុសចំនួន ១.៤១៦.២៩២នាក់ ។ សហរដ្ឋអាមេរិក បានរាយការណ៍បន្ត ដែលបញ្ជាក់ អំពីចំនួនអ្នកឆ្លងជំងឺ...
បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នៅថ្ងៃព្រហស្បតិ៍ ឲ្យគោរពតាមកិច្ចព្រមព្រៀងគ្នាជាមួយវិមានក្រឹមឡាំង និងជំរុញឲ្យបន្តធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីបំបាំងវិបត្តិនយោបាយ ក្រោយមានការតវ៉ាជាច្រើនខែ។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅរដ្ឋធានីរបស់ប្រទេសបេឡារុស គឺទីក្រុង Minsk លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយប្រាប់ប្រធានាធិបតីបេឡារុសដូច្នេះថា “ទន្ទឹមនឹងការដែលលោកប្រធានាធិបតី ពូទីន ធ្វើការសង្កត់ធ្ងន់ម្តងហើយម្តងទៀតនោះ យើងមានចំណាប់អារម្មណ៍ចង់ឃើញ នូវគំនិតផ្តួចផ្តើមទាំងនេះកើតឡើង”។...
បរទេស៖ លោក វ៉ាង យី ដែលជារដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាននិយាយប្រាប់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ថា ប្រទេសទាំងពីរត្រូវតែបន្ត ធ្វើមិនចុះចាញ់ក្នុងកិច្ចព្យាយាម ដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ តាមរយៈកិច្ចពិភាក្សាគ្នា។ នៅក្នុងអំឡុងដំណើរទស្សនកិច្ច ក្នុងទីក្រុងសេអ៊ូលនោះ លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានមានប្រសាសន៍ថា ភាគីទាំងពីរ...
បរទេស៖ រដ្ឋសភាអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មលើប្រទេសតួកគី ក្រោយលោកប្រធានាធិបតី Tayyip Erdogan នៅក្នុងខែនេះ បានធ្វើទស្សនកិច្ចកោះស៊ីបតួកគី ស្ថិតនៅភាគខាងជើង នៃសាធារណរដ្ឋស៊ីប។ ដោយមានសម្លេងគាំទ្រ៦៣១សម្លេង សម្លេងប្រឆាំង៣ និងអនុបវាទ៥៩សម្លេងនោះ រដ្ឋសភាអឺរ៉ុប បានព្រមព្រៀងឲ្យមានសេចក្តីសម្រេចមួយ ក្នុងការគាំទ្រសមាជិកសហភាពអឺរ៉ុប គឺប្រទេសស៊ីប ជំរុញថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឲ្យចាប់វិធានការនិងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីជាការឆ្លើយតបចំពោះទង្វើ...