កីឡា

ការប្រកួតបាល់ទាត់ពានរង្វាន់ ៧មករាតេជោសន្តិភាព ២០២ អបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤២ក្រោមក្រោម គំនិតផ្តួចផ្តើមដោយលោក ជុំ កុសល

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ៧មករាតេជោសន្តិភាពរដូវកាលទី៥ ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤២ ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃសៅរ៍ទី ៥ ខែ ឆ្នូ ឆ្នាំ២០២០ ទៅបញ្ចប់នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ២០២១ដោយក្រុមកីឡាចូលរួមប្រកួតមានចំនួន១០ក្រុមមានក្រុមជាតិ និងអន្តរជាតិក្រោមគំនិតផ្តួចផ្តើមដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព។

ក្នុងឳកាសសន្និសីទសារព័ត៌មានស្តីពីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់៧មករាតេជោសន្តិភាពរដូវកាលទី៥ ឆ្នាំ២០២១នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុច ពិសាល តំណាងឲ្យលោក ជុំ កុសល ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងលោកឈិន សុខអាន ប្រធានក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងអ្នកតំណាងក្រុមទំាង១០។

លោក អ៊ុច ពិសាលបានប្រាប់ឲ្យដឹងថា ការប្រកួតជាគំនិតផ្តួចផ្តើមដោយលោក ជុំ កុសលប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពធ្វើឡើងក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀងគរនូវមន្ត្រីរាជការ និងបងៗពូដែលមានវ័យចំណាស់នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡាជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡា។

ព្រមទាំងពង្រឹងនូវចំណងសាមគ្គីភាពរវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រសើរនឹងគ្នាឡើងទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាពពិតប្រាកដក្នុងសម័យតេជោ។

លោកបានបន្តថា រៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់៧មករាតេជោសន្តិភាពដើម្បី ចូលរួមអបអរសាទរ ខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នា មានឪកាសជួបជុំគ្នាលេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព !។

សម្រាប់ការប្រកួតខាងលើនេះមានក្លិបចំនួន១០ក្រុមចែកចេញជា២ពូលគឺពូល “A” ក្រុមបាល ទាត់ CCCF FC ក្រុមបាល់ទាត់ស.យ.ស.សខេត្តរតនគិរី ក្រុមបាល់ទាត់ 7 Clean Football ក្រុមបាល់ទាត់TN Kandal និងក្រុមបាល់ទាត់វ័យចាស់ទ័ព ចំណែកពូល “B” ក្រុមបាល់ទាត់ស្រលាញ់សន្និតភាពភ្នំពេញ ក្រុមបាល់ទាត់មហាហង្ស វ័យចាស់ ក្រុមបាល់ទាត់ CCMP FC ក្រុមបាល់ទាត់ 7NG Soccer Team និងក្រុមបាល់ទាត់ Khmer United ៕ដោយ៖លី ភីលីព

This image has an empty alt attribute; its file name is photo_2020-11-27_13-33-57-1-1024x682.jpg
This image has an empty alt attribute; its file name is photo_2020-11-27_13-33-58-1024x682.jpg
This image has an empty alt attribute; its file name is photo_2020-11-27_13-34-00-1024x682.jpg
This image has an empty alt attribute; its file name is photo_2020-11-27_13-35-54-1024x682.jpg
This image has an empty alt attribute; its file name is photo_2020-11-27_13-35-56-1024x682.jpg
This image has an empty alt attribute; its file name is photo_2020-11-27_13-35-57-1-1024x682.jpg
To Top