Covid-19

សិង្ហបុរី នឹងពង្រឹងលើការត្រួតពិនិត្យតាមព្រំដែន សម្រាប់អ្នកដំណើរ មកពីហ្វាំងឡង់ និងតួកគី

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី នឹងពង្រឹងទៅលើការត្រួតពិនិត្យតាមព្រំដែន សម្រាប់អ្នកដំណើរទាំងឡាយ មកពីហ្វាំងឡង់ និងតួកគី ដែលតម្រូវឲ្យពួកគេ ត្រូវនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ នៅតាមទីកន្លែង ដែលបានរៀបចំ នៅពេលមកដល់ទឹកដីសិង្ហបុរី ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសបានធ្វើឡើង ដែលមានករណីកើនឡើង នៅហ្វាំងឡង់ និងតួកគី ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីម៉ោង២៣និង៥៩នាទីម៉ោងក្នុងស្រុក ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា អ្នកទស្សនាទំាងឡាយ ដែលបានធ្វើដំណើរជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេសហ្វាំងឡង់ និងតួកគី រយៈពេល១៤ថ្ងៃកន្លងមក នឹងតម្រូវឲ្យនៅ ដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ នៅទីតាំងតាមដានសុខភាព SHN ។

កាលពីថ្ងៃទី២៧ ខែតុលា ប្រទេសសិង្ហបុរី បានប្រកាសថា អ្នកធ្វើដំណើរមកពីហ្វាំងឡង់ និងតួកគី ត្រូវបានអនុញ្ញត ដើម្បីឲ្យនៅឯ SHN រយៈពេល១៤ថ្ងៃ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top