បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី៧ ខែមេសានេះ បានឲ្យដឹងថាប្រទេសចិន គិតត្រឹមថ្ងៃនេះតួលេខ នៃអ្នកស្លាប់ ដោយសារវិរុសកូរ៉ូណា គឺមិនមានឡើយ ហើយគឺជាលើកដំបូង គិតចាប់តាំងតែពីខែមករាមក។ គណកម្មការទទួលបន្ទុក កិច្ចការងារសុខាភិបាល របស់ប្រទេសចិន បានបញ្ជាក់ថាទោះបីជាយ៉ាងណាក្តី ករណីឆ្លងមានចំនួន៣២ផងដែរ ប៉ុន្តែធ្លាក់ចុះពីករណី ដែលមានកាលពីថ្ងៃចន្ទ មាន៣៩។ រដ្ឋាភិបាលបាននិយាយថា សរុបមកដល់ពេលនេះ...
ភ្នំពេញ៖ ស្របតាមគំនិតផ្តួចផ្តើម របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ដោយមានការឯកភាពពី រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដែលនឹងរៀបចំឡើង...
ACCRA៖ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ របស់ប្រទេសចិន ដល់ប្រទេសនៅទ្វីបអាហ្វ្រិកចំនួន ១៨ បានទៅដល់ប្រទេសហ្គាណា ហើយកាលពីថ្ងៃច័ន្ទ ហើយគ្រោងនឹងបញ្ជូន ទៅប្រទេសចំនួន ១៧ ផ្សេងទៀតក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា បណ្តាប្រទេ ស ដែលទទួលផលនៅអាហ្វ្រិកទាំងនោះ គឺមាន ប្រទេសហ្កាណា...
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិក ឈរជើងនៅប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ បានប្រកាសភាពអាសន្ន លើសុខភាពជាសាធារណៈ សម្រាប់មូលដ្ឋានយោធានានារបស់ខ្លួន នៅក្នុងតំបន់កាន់តូ ស្ថិតនៅប្រទេសជប៉ុនភាគខាងកើត ដោយរួមបញ្ចូលទាំងទីក្រុងតូក្យូផង ដែលជាទីគេឃើញ មានការកើនឡើង ក្នុងចំនួនឆ្លងវីរុសកូរ៉ូណាថ្មី។ លោកនាយឧត្តមសេនីយ៍ Kevin Schneider ជាមេបញ្ជារកងទ័ពអាមេរិក ប្រចាំនៅប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ ប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែការកើនឡើងឥតឈប់ឈរ...
ភ្នំពេញ៖ គិតតាំងពីថ្ងៃទី៣១ ខែមីនា ដល់ត្រឹមថ្ងៃ០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រុមម៉ូតូកង់បី១២គ្រឿង ដែលមានបំពាក់ដោយគ្រឿង បំពងឃោសនសព្ទ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការផ្សព្វផ្សាយ នូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីវធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដល់បណ្តាមូលដ្ឋាន ភូមិសង្កាត់ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃចំនួន២ខណ្ឌ សរុប១៤ខណ្ឌ ត្រូវបានបញ្ចប់យុទ្ធនាការ របស់ខ្លួនក្នុងជំហ៊ាន១...
បាងកក៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៧ ខែមេសា បានឲ្យដឹងថា ប្រទេសថៃបានប្រកាសថា នឹងប្រើប្រាស់ថវិកាប្រមាណជា ១,៩ពាន់ពាន់លានបាត ឬប្រមាណជា៥៨ពាន់លានដុល្លារ ដើម្បីធ្វើការវាស់វែង និងជួយស្រោចស្រង់អាជីវកម្ម និងជាពិសេសពលរដ្ឋរបស់ខ្លួន ដែលកំពុងទទួលរងឥទ្ធិពល ដោយសារបញ្ហាកូវីដ១៩។ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Uttama Savanayana បានធ្វើការអះអាងថា រដ្ឋសភាពជាតិរបស់ថៃនៅថ្ងៃអង្គារ បានអនុម័តរួចរាល់ហើយ...
(ភ្នំពេញ) ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០៖ ចង់បានភាពត្រជាក់ដែលមានផាសុកភាពតាមបែបធម្មជាតិ និងទាន់ៗចិត្តមែនទេ? មិនចង់ចំណាយច្រើនទេត្រូវអត់…? អ៊ីចឹងត្រូវហើយ…! សូមណែនាំសំណព្វចិត្ត ១ ជូនលោកអ្នកនោះគឺជា ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី! ជាមួយនឹងអាកាសធាតុក្តៅបែកញើស ហប់ ក្នុងខែចេត្របែបនេះគឺមានតែ សាមសុង Wind-FreeTM Premium...
ភ្នំពេញ៖ ក្រុមហ៊ុន Facebook បានប្រកាសនៅថ្ងៃនេះថា មជ្ឈមណ្ឌលព័ត៌មានវីរុសកូរ៉ូណា ឬកូវីដ-១៩ (Coronavirus (COVID-19) Information Center) បច្ចុប្បន្នកំពុងតែដាក់ឲ្យដំណើរការ ជាភាសារខ្មែរ ក្នុងគោលបំណងបង្កើត មជ្ឈមណ្ឌលព័ត៌មានសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វែងរកព័ត៌មានថ្មីៗ អាចជឿទុកចិត្តបាន ក៏ដូចជាការណែនាំផ្សេងៗ ពីអាជ្ញាធរសុខាភិបាល ដែលពួកគាត់អាចអនុវត្តតាម ដើម្បីអាចរក្សាសុខភាពល្អ និងជួយគាំទ្រដល់ក្រុមគ្រួសារ...