Covid-19

ថៃទំលាក់ថវិកា ៥៨ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋ និងអាជីវកម្មទាំងឡាយ ដែលកំពុងប៉ះពាល់

បាងកក៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៧ ខែមេសា បានឲ្យដឹងថា ប្រទេសថៃបានប្រកាសថា នឹងប្រើប្រាស់ថវិកាប្រមាណជា ១,៩ពាន់ពាន់លានបាត ឬប្រមាណជា៥៨ពាន់លានដុល្លារ ដើម្បីធ្វើការវាស់វែង និងជួយស្រោចស្រង់អាជីវកម្ម និងជាពិសេសពលរដ្ឋរបស់ខ្លួន ដែលកំពុងទទួលរងឥទ្ធិពល ដោយសារបញ្ហាកូវីដ១៩។

លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Uttama Savanayana បានធ្វើការអះអាងថា រដ្ឋសភាពជាតិរបស់ថៃនៅថ្ងៃអង្គារ បានអនុម័តរួចរាល់ហើយ នូវច្បាប់ថ្មីចំនួន៣កម្រិត ដើម្បីជួយមើលផលលំបាករបស់ពលរដ្ឋ ជាកសិកររបស់ខ្លួនផង និងពលរដ្ឋទូទៅផង។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះផងដែរ ថវិកាក៏នឹងត្រូវប្រើប្រាស់ ដើម្បីជួយរំលែកផលវិបាក របស់អាជីវកម្មខ្នាតតូចនិងមធ្យម SMEs និងក៏ដូចជាវិស័យហិរញ្ញវត្ថុទាំងមូល។ ការបែងចែកនឹងត្រូវធ្វើឡើងជា ៣កញ្ចប់ធំៗ ដូចជា៣០,៥៤ពាន់លានដុល្លារ សម្រាប់ថវិកាកំចីនានា ដើម្បីពលរដ្ឋថៃទូទៅថវិកា ១៥,២៧ពាន់លានដុល្លារ ដើម្បីអាជីវកម្មខ្នាតតូចនិងមធ្យម និងចុងក្រោយកញ្ចប់ ១២,២១ពាន់លានដុល្លារ ទៅលើស្ថេរភាពសាច់ប្រាក់ និងប័ណ្ណសាជីវកម្ម៕

ប្រែសម្រួល៖ស៊ុនលី

To Top