ប៉ោយប៉ែត៖ ពលរដ្ឋខ្មែរជាង៤០០នាក់ ដែលជាប់គាំលើទឹកដីថៃ ត្រូវបានអនុញាតិឲ្យឆ្លងដែន មកកម្ពុជាហើយ នៅវេលាម៉ោង១រសៀលនេះ ក្រោយពីខាងអាជ្ញាធរថៃ ពិនិត្យសុខភាពរួច។ នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋទាំងនោះបានចូលមកដល់កម្ពុជាហើយ ពេលនេះត្រូវបានអាជ្ញាធរ ដឹកជញ្ជូនយកទៅដាក់នៅមណ្ឌលសំចតបណ្តោះអាសន្ន ដាក់ដាច់ដោយឡែកពីគេ ដើម្បីតាមដានជម្ងឺ និងត្រួពិនិត្យសុខភាពសិន។ គួរបញ្ជាក់ថា នៅថ្ងៃនេះគេបានឃើញវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ...
បរទេស ៖ អ៊ីតាលី បានក្លាយទៅជាប្រទេស ដែលមានស្ថានភាពអាក្រក់បំផុត ពីការរាតត្បាតដោយកូរ៉ូណា នៅពេលនេះដោយមនុស្សស្លាប់ បានកើនទៅដល់ជិត១ពាន់នាក់ ក្នុងមួយថ្ងៃជាចំនួនមិនធ្លាប់មាន ទោះនៅចិនឬអ៊ីរ៉ង់ក្តី ។ នៅថ្ងៃអាទិត្យទី២២ ខែមិនានេះប្រទេសរុស្សី បានប្រកាសថា នឹងបញ្ជួនយោធា ព្រមជាមួយនឹងឧបករណ៍បរិក្ខារពេទ្យ ជាច្រើនដើម្បីទៅចូលរួមក្នុងការប្រយុទ្ធ ប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ។ គួរឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីពូទីន បាននិយាយទៅ...
បរទេស ៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យទី២២ ខែមីនា បានប្រកាស ស្វាគមន៍យ៉ាងខ្លាំង ចំពោះអ្វីដែលខ្លួន បានអះអាងថា ជាលិខិតមួយពី ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មកកាន់មេដឹកនាំ របស់ខ្លួនលោកគីមជុងអ៊ុន។ ក្នុងការប្រកាសនោះ កូរ៉េខាងជើង បានអះអាងដែរថា លិខិតនេះបានក្លាយ ទៅជាសញ្ញាវិជ្ជមានមួយ នៃទំនាក់ទំនងផ្ទាល់ខ្លួនជាពិសេស និងរឹងមាំបំផុតរវាងមេដឹកនាំ ទាំងពីរទោះបីជាមានការទាស់ទែងគ្នាថ្មីៗ...
បរទេស៖ នៅថ្ងៃអាទិត្យទី២២ ខែមិនានេះ បានឲ្យដឹងថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានចេញមកបញ្ជាក់ជំហយ៉ាងច្បាស់លាស់ថា ខ្លួននឹងបដិសេធ ជំនួយទាំងឡាយរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសថ្មី ដែលបានកំពុងបន្តឆក់យកជីវិតរបស់ ពលរដ្ឋខ្លួនជា ច្រើនមកហើយនោះ។ មេដឹកនាំរបស់អ៊ីរ៉ង់ក៏បាន លើកឡើងផងដែរអំពីទ្រឹស្តីនិងការលើកឡើងថា អាមេរិកគឺជាអ្នកសមគំនិតក្បត់និង ថា វីរុសនេះអាចត្រូវបានបង្កើតឡើង ដោយអាមេរិក។ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ នៅតែបន្តប្រឈមមុខទៅនឹងទណ្ឌកម្មរបស់ អាមេរិកអំពី ពាណិជ្ជកម្ម...
បរទេស៖ បើទោះបីជាតួលេខអ្នកស្លាប់ កើនទៅដល់ជាង១ម៉ឺន នាក់ ក្តីដោយសារជំងឺកូរ៉ូណាទូទាំងពិភពលោកត្រឹមចុងសប្តាហ៍នេះ ប៉ុន្តែយោងតាមការអះអាង របស់ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបានបញ្ជាក់ហើយថា វានៅមានចំនួនតិចជាងតួលេខ ដែលអង្គការពិភពលោកWHOធ្លាប់ទស្សទាយ។ តាំងតែពីដើមខែមិនានៅពេលដែល COVID-19 ចាប់ផ្តើមវាយលុកទៅ កាន់ប្រទេសផ្សេងៗ ក្រៅពីប្រទេសចិននោះ WHO បានប្រកាសថា វានឹងអាច សម្លាប់មនុស្សដល់ទៅ៣,៤ ភាគរយ នៃអ្នកដែលបានឆ្លងនៅទូទាំង ពិភពលោកដែលជាក់ស្តែងចំនួននេះ...
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួនរួមនិងថ្នាំញៀន៣៤កញ្ចប់តូចធំ កាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី២៣ ខែមិនាឆ្នាំ២០២០ នៅចំណចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ លី សំណាង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង...
កោះកុង : លោកវេជ្ជ: បណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនានេះថា បុរសជនជាតិខ្មែរ ម្នាក់វ័យ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោ សង្កាត់ដងទង់ខេត្តកំពត បានចុះមកផ្សព្វផ្សាយ ពីសាសនាឥស្លាមនៅព្រះវិហារ សាសនាភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបានឆ្លងកូវីន១៩ នោះ ត្រូវបានធូរសះស្បើយហើយ តែត្រូវក្រុមលោកពេទ្យមិនទាន់...
បរទេស៖ មន្ត្រីក្រសួងសុខាភិបាល ជាន់ខ្ពស់បាននិយាយថា ប្រទេសថៃ បានរាយការណ៍ថា មានការឆ្លងមេរោគថ្មីកូវីដ១៩ចំនួន ១៨៨ នាក់បន្ថែមទៀត នៅថ្ងៃអាទិត្យ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតក្នុងប្រទេសនេះ ដែលនាំឱ្យមានអ្នកឆ្លងវីរុសសរុបចំនួន ៥៩៩ ករណី។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាលថៃលោក Taweesin Wisanuyothin...
មូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតបនឹង មេរោគឆ្លងកូរ៉ូណា របស់ប្រទេសរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីបានចុះ បញ្ជីករណីឆ្លងវីរុសកូវីដ១៩ចំនួន ៥៣ ករណីថ្មីបន្ថែមទៀត នៅក្នុងតំបន់ចំនួន ១៨ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួន អ្នកឆ្លងសរុបកើនដល់ ៣០៦ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នឹងអភិបាលរងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះ បានធ្វើពិធីក្រុង ពាលី ដើម្បីបុកគ្រឹះសាងសង់ច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានបាក់ស្រុត នាពេលកន្លងមក ។ ប្រធានការិយាល័យផែនការ...