ព័ត៌មានជាតិ

កម្លាំងនគរបាលប៉ុស្តិ៍ ច្បាអំពៅទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៣៤កញ្ចប់ តូចធំ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួនរួមនិងថ្នាំញៀន៣៤កញ្ចប់តូចធំ កាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី២៣ ខែមិនាឆ្នាំ២០២០​ នៅចំណចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ លី សំណាង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

បើតាមសម្ដីលោក ឡូ ភារម្យ អធិការរង ទទួលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងជំនាញបានឃើញ ជនសង្ស័យម្នាក់ ដើរតាមផ្លូវ ដោយមានការសង្ស័យ ក៏បានឃាត់និងឆែកឆេរ ស្រាប់តែឃើញថ្នាំញៀន ចំនួន៣៤កញ្ចប់ ក្នុងនោះមាន២៧កញ្ចប់ថង់តូច និង៧កញ្ចប់ថង់ធំល្មម និងបានឃាត់ខ្លួន យកមកសាកសួរ នៅប៉ុស្តិ៍នគរបាលច្បាអំពៅទី២​ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្បាអំពៅទី២ កសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាន ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត ៕

To Top